កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះអ្នកគ្រូ អៀង រំពឹង បានរៀបចំកម្មវិធី បំណិនជីវិត អំពីការដាំកូនរុក្ខជាតិ (ដើមរាសី) សម្រាប់សិស្សានុសិស្សថ្នាក់មត្តេយ្យសិក្សា វេនព្រឹក និងវេនរសៀល នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង(ការិយាល័យកណ្តាល) ។ កម្មវិធីបំណិនជីវិតខាងលើ អ្នកគ្រូ បានបង្ហាញ និងពន្យល់អំពីរបៀបបណ្តុះកូនរុក្ខជាតិឱ្យសិស្សានុសិស្សចេះបណ្ដុះដោយខ្លួនឯងទៅថ្ងៃអនាគត និងចេះបង្កើតសាមគ្គីភាព និងភាពស្និតស្នាលជាមួយមិត្តភក្តិក្នុងថ្នាក់ និងក្នុងសាលារៀន។ ការដែលរៀបចំធ្វើបំណិនជីវិតនេះគឺដើម្បីឱ្យប្អូនៗដឹងពីរបៀបក្នុងការបណ្តុះ ឬដាំដុះរុក្ខជាតិផ្សេងៗ ជាពិសេសគឺដើម្បីផ្សារភ្ជាប់ការសិក្សានៅក្នុងថ្នាក់ទៅនឹងការអនុវត្តជាក់ស្តែង។ បន្ថែមពីនេះទៅទៀត សិស្សានុសិស្សបានស្គាល់ប្រភេទរុក្ខជាតិផ្សេងៗផងដែរ។ សិស្សានុសិស្សទទួលបាននូវចំណេះដឹង និងបទពិសោធក្នុងការបណ្ដុះរុក្ខជាតិដោយខ្លួនឯងដោយមានការជួយសម្រួលពីអ្នកគ្រូ ដោយយល់ដឹងកាន់តែច្បាស់លាស់ និងប្រកបដោយបរិយាកាសរីករាយ។ សូមចុចកន្លែងនេះដើម្បើមើលសកម្មភាពសិស្សដាំកូនរុក្ខជាតិបន្ថែម
Category: បំណិនជីវិត