កម្មវិធីប្រកួតកីឡាអត្តពលកម្មសិស្សជ្រើសរើសជើងឯកពានរង្វាន់ ម៉េងលី ជេ. គួច ជំនាន់ទី១១ ប្រចាំឆ្នាំ២០១៨
កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅនេះ គណៈគ្រប់គ្រងនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និង សាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំការប្រកួតកីឡាអត្តពលកម្ម និងលោតចម្ងាយ ជ្រើសរើសជើងឯកពានរង្វាន់ ម៉េងលី ជេ. គួច ជំនាន់ទី១១ ប្រចាំឆ្នាំ២០១៨ ចូលរួមប្រកួតនៅវិទ្យាល័យ ជាស៊ីម សាមគ្គី។ ហើយខាងក្រោមជាលទ្ធផលការប្រកួតកីឡាសិស្សជ្រើសរើសជើងឯកអត្តពលកម្ម ៖
១. វិញ្ញាសាអត្តពលកម្ម
ក. វិញ្ញាសារត់ល្បឿន៥០ម៉ែត្រ (ផ្នែកបុរស)
ល.រ. | គោត្តនាម – នាម | ថិរវេលា | ចំណាត់ថ្នាក់ |
១ | ពៅ សសិទ្ធិរក្ស | ០៨:៩៤ | ៣ |
២ | ខៃ គីមហាន | ០៨:១២ | ២ |
៣ | ទាង សុខណាង | ០៧:៦៨ | ១ |
ខ. វិញ្ញាសាលោតចម្ងាយ (ផ្នែកបុរស)
ល.រ. | គោត្តនាម – នាម | ចម្ងាយ | ចំណាត់ថ្នាក់ |
១ | ខៃ គីមហាន | ៣.៨៣ ម៉ែត្រ | ៣ |
២ | ពៅ សសិទ្ធិរក្ស | ៣.៩៤ ម៉ែត្រ | ២ |
៣ | ទាង សុខណាង | ៤.៥២ ម៉ែត្រ | ១ |