កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ កន្លងទៅនេះ គណៈកម្មកាសាលា និងសិស្សានុសិស្សនៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានបង្កើតកម្មវិធីសប្បុរសធម៌ដើម្បីសហគមន៍ នៅសាលាបឋមសិក្សា ទួលសូភី ខេត្តកណ្តាល។ សាលារៀន អន្តរទ្វីប អាមេរិកាំង ក្រៅពីផ្តល់ចំណេះដឹងទូទៅហើយនៅមានបណ្តុះស្មារតីឱ្យសិស្សានុសិស្សស្រឡាញ់ និងចូលរួមកិច្ចការងារសង្គម។ សកម្មភាពរបស់គណៈកម្មការសាលា និងសិស្សានុសិស្សដែលបានធ្វើនៅក្នុងសហគមន៍មានដូចជា ដាំផ្កា ធ្វើសួន លាបថ្នាំរបងសាលារៀន លាបថ្នាំបង្អួចសាលា និងផ្តល់បង់អង្គុយទៅដល់សាលាបឋមសិក្សា ទួលសូភី នៅខេត្តកណ្តាលយ៉ាងអ៊ូអរ។ សង្គមមួយមានភាពរីកចម្រើន និងស៊ីវិល័យ វាអាស្រ័យទាំងស្រុងលើចរិយាសម្បត្តិរបស់មនុស្សទាំងអស់នៅក្នុងសង្គមនោះ។ ការងារទាំងនោះបានបង្រៀនសិស្សានុសិស្សស្វែងយល់បានច្រើនណាស់តាំងពីការស្វែងយល់ពីខ្លួនឯង រហូតដល់ទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន។
Category: ផ្សេងៗ