កាលពីថ្ងៃ២៤ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ គណៈកម្មការ លោកគ្រូ អ្នកគ្រូ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង (ការិយាល័យកណ្តាល) បានសហការជាមួយអង្គការលំនៅឋានមនុស្សជាតិកម្ពុជាធ្វើបទបង្ហាញពីកម្មវិធី ដឹកនាំសាងសង់លំនៅឋានវ័យក្មេង និងការងារស្ម័គ្រចិត្តជាមួយអង្គការលំនៅឋានមនុស្សជាតិកម្ពុជា សម្រាប់សិស្សានុសិស្សថ្នាក់ទី១១។ កម្មវិធីនេះបង្ហាញឱ្យសិស្សានុសិស្សថ្នាក់ទី១១ឱ្យបានយល់ពីកម្មវិធីអ្នកដឹកនាមសាងសង់លំនៅឋានវ័យក្មេងដឹកនាំយុវជនទាំងអស់នៅតំបន់អាស៊ីប៉ាហ្វីករួមប្រទេសកម្ពុជាផងដែរ ដើម្បីគាំទ្រដល់ប្រជាជន និងគ្រួសារដែលមានតម្រូវការរស់នៅឋានសមរម្យ។ យុវជនក្មេងៗគ្រប់គ្នានឹងធ្វើការស្ម័ក្រចិត្តរៃអង្គាសថវិការ និង
ផ្សព្វផ្សាយចំណេះដឹងដោយរួម និងការគាំទ្រទៅលើលំនៅឋានតម្លៃសមរម្យ និងជួយដល់គ្រួសារសម្រេចបាននូវភាពរឹងម៉ាំ ស្ថេរភាព និងការពឹងពាក់ដោយខ្លួនឯងដើម្បីឱ្យពួកគេអាចកសាងជិវិតប្រកបដោយភាពប្រសើរឡើង និងកម្មវិធីនេះជម្រុញឱ្យយុវជនធ្វើការដឹកនាំលើកទឹកចិត្តមិត្តភក្ត ដើម្បីសាងសង់ដល់លំនៅឋាន និងសហគមន៍
នៅឯការដ្ឋានសាងសង់ផ្ទះ និងធ្វើការផ្សព្វផ្សាយតាមរយៈប្រព័ន្ធសង្គមរបស់ពួកគេ។