អត្ថបទព័ត៌មានស្តីពីការងារ
ក្រោមប្រធានបទ “ការងារសន្តិសុខ”
អត្ថបទដកស្រង់ដោយ : វ៉ាន់ សុខជា
ចាប់តាំងពីដើមរៀងមក ការងារសន្តិសុខជាការងារដែលសំខាន់ មិនថាប្រទេសជាតិ ឬក្រុមហ៊ុនឯកជនទេ ហេតុនេះហើយបានជាគេត្រូវការកម្លាំងសន្តិសុខជាចាំបាច់។
ការងារសន្តិសុខ គឺជាការងារមួយផ្តោតសំខាន់ទៅលើសុវត្ថិភាពគ្រប់ជ្រុងជ្រោយដោយគ្មានពេលវេលាកំណត់។ ក្នុងនាមជាសន្តិសុខ គឺមិនងាយស្រួលដូចជាការគិតរបស់មនុស្សមួយចំនួនទេ ព្រោះការមើលឃើញរបស់ពួកគេ គឺឃើញបានតែមួយជ្រុងតែប៉ុណ្ណោះ។ ជាក់ស្តែងការងារនេះ គឺត្រូវការមនុស្សដែលមានភាពស្មោះត្រង់ អត់ធ្មត់ ម៉ឺងម៉ាត់ ក្លាហាន គោរពពេលវេលា និងមានទំនួលខុសត្រូវខ្ពស់ក្នុងការងារ ព្រមទាំងមានស្មារតីប្រុងប្រយ័ត្នគ្រប់ពេល នោះទើបអាចការពារ ក៏ដូចជាគ្រប់គ្រងស្ថានការណ៍ ឬរឿងអ្វីមួយដែលកើតឡើងបាន។
ការងារសន្តិសុខជាការងារមួយដែលមនុស្សមួយចំនួនមិនសូវឱ្យតម្លៃ ប៉ុន្តែប្រសិនជាមិនមានកម្លាំងសន្តិសុខទេនោះ ក្រុមហ៊ុន ក៏ដូចជាប្រទេសជាតិ ពិតជាមិនអាចរស់នៅប្រកបដោយសេចក្តីសុខ សុវត្ថិភាពពេញលេញនោះទេ ហេតុនេះគួតែមានការលើកទឹកចិត្តដល់សន្តិសុខដែលគាត់ជាអ្នកការពារសុវត្ថិភាពដល់ពួកយើងឱ្យរស់នៅដោយមានសេចក្តីសុខ។