កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ គណៈកម្មការសាលារៀន អន្តរទ្វីប អាមេរិកាំង បានសហការជាមួយគេហទំព័រអនឡាញ (E-School Cambodia) ដើម្បីរៀបចំសិក្ខាសាលាស្ដីពី ការចែកលេខសម្ងាត់ (Password) និងណែនាំអំពីរបៀបរៀនតាមប្រព័ន្ធ Online ជូនដល់សិស្សថ្នាក់ទី១២នៅសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាកណ្ដាល។ លោកវាគ្មិន ឯក វណ្ណៈទីន ជាប្រធានក្រុម E-School Cambodia បានបង្ហាញការបង្កើតកម្មវិធីនេះដើម្បីតាមដានលទ្ធផលនៃការសិក្សារបស់សិស្សានុសិស្សតាមរយៈការបញ្ចូលសំណួរ និងលំហាត់អនុវត្ត សម្រាប់ធ្វើតេស្តសាកល្បងសមត្ថភាពរបស់សិស្ស ដែលការធ្វើតេស្ដនេះ ត្រូវបានចែកចេញជាសប្ដាហ៍ ប្រចាំខែ និងប្រចាំឆមាស។ E-School Cambodia មានលោកគ្រូជំនាញពោរពេញទៅបទពិសោធ និងសាស្ត្រាចារ្យល្បីៗនៅទូទាំងកម្ពុជា ដែលនៅតាមដានលទ្ធផលសិស្សក្រោយបញ្ចប់សិក្សាវីដេអូតាមអនឡាញជាដើម។
Category: សិក្ខាសាលា