កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះអ្នកគ្រូ សេងហុង បានរៀបចំកម្មវិធី បំណិនជីវិត អំពីការដាំខ្ទឹមស សម្រាប់សិស្សានុសិស្សថ្នាក់មត្តេយ្យសិក្សា វេនព្រឹក និងវេនរសៀល នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង(ការិយាល័យកណ្តាល) ។ កម្មវិធីបំណិនជីវិតខាងលើ អ្នកគ្រូ បានបង្ហាញ និងពន្យល់អំពីរបៀបការដាំខ្ទឹមសឱ្យសិស្សានុសិស្សចេះដាំដោយខ្លួនឯងទៅថ្ងៃអនាគត និងចេះបង្កើតសាមគ្គីភាព និងភាពស្និតស្នាលជាមួយមិត្តភក្តិក្នុងថ្នាក់ និងក្នុងសាលារៀន។ ការដែលរៀបចំធ្វើបំណិនជីវិតនេះគឺដើម្បីឱ្យប្អូនៗដឹងពីរបៀបក្នុងការបណ្តុះ ឬដាំដុះរុក្ខជាតិផ្សេងៗ ជាពិសេសគឺដើម្បីផ្សារភ្ជាប់ការសិក្សានៅក្នុងថ្នាក់ទៅនឹងការអនុវត្តជាក់ស្តែង។ សិស្សានុសិស្សទទួលបាននូវចំណេះដឹង និងបទពិសោធក្នុង ការដាំខ្ទឹមសដោយខ្លួនឯងដោយមានការជួយសម្រួលពីអ្នកគ្រូ ដោយយល់ដឹងកាន់តែច្បាស់លាស់ និងប្រកបដោយបរិយាកាសរីករាយ។
Category: បំណិនជីវិត