កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅនេះ សិស្សានុសិស្សនៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំសិក្ខាសាលាស្ដីពីយុវជន និងការងារស្ម័គ្រចិត្ត ដែលបង្ហាញដោយសិស្ស ឈ្មោះ ក្រូច ឈីម។ នេះជាការចែករំលែកពីយុវជន និងការងារស្ម័គ្រចិត្ត ដែលខ្លួនធ្លាប់បានចូលរួមកន្លងមកទៅដល់មិត្តភក្រ អំពីគុណតម្លៃរបស់វាពីព្រោះការងារស្ម័គ្រចិត្តនេះហើយដែលបង្កើតឱ្យមានការងារសម្បុរធម៌ជាច្រើនដែលសង្គមត្រូវការ និងឱ្យតម្លៃបំផុត។ កាលណាយុវជនចូលរួមការងារស្ម័គ្រចិត្តបានច្រើន នោះធ្វើឱ្យពួកគាត់ទទួលបាន បទពិសោធការងារក៏ច្រើនដែរ ដោយសារការងារស្ម័គ្រចិត្តទាំងអស់នោះគឺសុទ្ធតែបានរួមចំណែកបង្ហាត់បង្រៀន និងបានផ្ដល់បទពិសោធការងារជាក់ស្ដែងដល់យុវជន។ យុវជន និងការងារស្ម័គ្រចិត្តនឹងផ្តល់ឱកាសឱ្យពួកគាត់ទទួលបានការងាល្អ និងមានភាគរយខ្ពស់ក្នុងការដាក់យកអាហារូបករណ៍ទៅសិក្សានៅបរទេស។
Category: ផ្សេងៗ