កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅនេះ លោកគ្រូ សុន ច័ន្ទធីរិទ្ធ បាននាំសិស្សានុសិស្សថ្នាក់ទី១១ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុងធ្វើពិសោធស្តីពីប្រតិកម្មរវាងលោហៈជាមួយអាស៊ីតក្លរីឌ្រិច។ ការធ្វើពិសោធនេះគឺដើម្បីឆ្លើយតបទៅនឹងទ្រឹស្តីរបស់មេរៀន ហើយវាជាវិធីសាស្រ្តមួយជួយសិស្សងាយយល់ និងចងចាំមេរៀន។ ធម្មតាការរៀនទ្រឹស្តីមិនសូវជឿទេដូច្នេះពេលទៅធ្វើពិសោធក្រុមនីមួយៗសុទ្ធតែរកឃើញលោហៈមានប្រតិកម្មជាមួយសូលុយស្យុងអាស៊ីតក្លរីឌ្រិច និងប្រតិកម្មជំនួសលោហៈក្នុងសូលុយស្យុងអំបិល។ ជាលទ្ធផលបានមកពីការពីសោធគឺបានរកឃើញការពិតតាមទ្រឹស្តីមេរៀនពិតមែន ហើយសាលារៀនអន្តរទ្វីប អាមេរិកាំង តែងតែនាំសិស្សានុសិស្សទៅធ្វើពិសោធ ពីព្រោះខ្លឹមសារផ្សាភ្ជាប់នឹងការអនុវត្តទៅតាមទ្រឹស្ដីមេរៀនសិស្សទទួលបានចំណេះដឹងល្អប្រសើរបំផុត។
Category: ផ្សេងៗ