កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ កន្លងទៅនេះ អ្នកគ្រូ សុខ សុទ្ធា បង្រៀនជីវវិទ្យា ផ្នែកមធ្យមសិក្សាទុតិយភូមិ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានអះអាងថា ការបង្រៀនសិស្សធ្វើពិសោធ បន្ទាប់ពីរៀនទ្រឹស្ដីក្នុងថ្នាក់ គឺធ្វើឱ្យសិស្សានុសិស្សសិក្សាយល់កាន់តែច្បាស់ពីមេរៀន ធ្វើលំហាត់ ការពិសោធ និងមានចំណេះដឹងទូលំទូលាយទៅលើមេរៀន ឬប្រធានបទដែលត្រូវធ្វើពិសោធ។ អ្នកគ្រូបន្ថែមថា ការអនុវត្តផ្ទាល់ដូចជាពិសោធនេះ ពិតជាមានសារៈសំខាន់ដល់សិស្សានុសិស្ស ហើយសិស្សភាគច្រើន ក៏ចូលចិត្តរៀនទ្រឹស្ដី ជាមួយនឹងការអនុវត្តផងដែរ។ អត្ថបទ និងរូបភាពដកស្រង់ពីអ៊ីនធ័រខន រ៉ូស្ទ័រ
Category: ផ្សេងៗ