កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅនេះ នៅអគារ ងិន ហួយ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុងបានរៀបចំធ្វើកម្មវិធីថ្នាក់និទស្សន៍លើមុខវិជ្ជា ភាសាខ្មែរ ប្រធានបទ រំឭក ប៊ ស៊ ហ៊ អ៊ ដោយ អ្នកគ្រូ ម៉ៅ ស៊ីមៀន ជូនដល់លោកគ្រូ អ្នកគ្រូ ផ្នែកក្រោមមត្តេយ្យ មត្តេយ្យ និងផ្នែកបឋមសិក្សា។ ដើម្បីចែករំលែកបទពិសោធបង្រៀន ក៏ដូចជាពង្រឹងគុណភាពបង្រៀនឱ្យកាន់តែមានគុណភាព វិជ្ជាជីវៈ និងគរុកោសល្យខ្ពស់ ។ ក្រោយពេលបង្រៀនចប់ លោកគ្រូ អ្នកគ្រូ និងចាហ្វាងដែលបានចូលរួម បានធ្វើការវាយតម្លៃ និងបំពេញបន្ថែមនូវចំណុចខ្វះខាតមួយចំនួន ដើម្បីឱ្យការបង្រៀនរបស់អ្នកគ្រូកាន់តែមានប្រសិទ្ធភាព និងស្របតាមគរុកោសល្យ។