កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ សាលារៀន អន្ដរទ្វីប អាមេរិកាំង អគារ លីម គីមណយ សាខាម៉ៅសេទុង បានប្រារឰកម្មវិធីការប្រកួតចំណេះដឹងវប្បធម៌ អរិយធម៌ខ្មែរ ម៉េងលី ជេ. គួច លើកទី៥ ថ្នាក់ទី៧ ដល់ទី១២ សម្រាប់ វគ្គជម្រុះទី១ និងវគ្គជម្រុះទី២ ដើម្បីជ្រើសរើសយកបេក្ខជនត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រ។ នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្របេក្ខជនបានប្រកួតប្រជែងគ្នាដើម្បីស្វែងរកបេក្ខជនលេខ១ លេខ២ និងលេខ៣។ នៅក្នុងវគ្គជម្រុះនីមួយៗមានភាពសុក្រិតពីសំណាក់គណៈមេប្រយោគ ដែលជាលោកគ្រូ អ្នកគ្រូមុខតាមមុខវិជ្ជា។
- ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅសាលប្រជុំ សូវ ហុងគុយ អគារ លីម គីមណយ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង។