កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ សាលារៀន អន្ដរទ្វីប អាមេរិកាំង ទាំងបីសាខា បានប្រារឰកម្មវិធីការប្រកួតអាន និងតែងអត្ថបទ ភាសាខ្មែរ ម៉េងលី ជេ. គួច លើកទី៧ ថ្នាក់ទី៧ ដល់ទី១២ តាមសាខារៀងៗខ្លួន វគ្គជម្រុះទី២ ដើម្បីជ្រើសរើសយកបេក្ខជនត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រ។ នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្របេក្ខជនមកទាំងបីសាខាបានប្រកួតប្រជែងគ្នាដើម្បីស្វែងរកបេក្ខជនលេខ១ លេខ២ និងលេខ៣។ នៅក្នុងវគ្គជម្រុះនីមួយៗមានភាពសុក្រិតពីសំណាក់គណៈមេប្រយោគ ដែលជាលោកគ្រូ អ្នកគ្រូមុខភាសាខ្មែរ។
Category: ការប្រកួតប្រជែងចំណេះដឹង