កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ កន្លងមកនេះ គណៈកម្មការសាលានៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំការប្រកួតអាន និងតែងអត្ថបទភាសាខ្មែរ ពានរង្វាន់ ម៉េងលី ជេ. គួ លើកទី៦ វគ្គផ្តាច់ព្រ័ត្រ នៅសាលប្រជុំ ផល គួច សាខាទួលគោក។ បេក្ខជនដែលចូលរួមការប្រកួតនេះបានឆ្លងផុតក្នុងវគ្គជម្រុះជុំទី១ និងទី២ដែលជ្រើសរើសបានបេក្ខជនចំនួន២២នាក់ដើម្បីឆ្លងទៅវគ្គផ្ដាច់ព្រ័ត្រ។ បន្ទាប់ពីការប្រកួតអាន និងតែងអត្ថបទយ៉ាងស្វិតស្វាញពេញមួយព្រឹក ក្នុងចំណោមបេក្ខជនឆ្នើមទាំង២២រូបនោះ គណៈកម្មការជំនាញបានបង្ហាញលទ្ធផលបេក្ខជនចំនួន៣នាក់ ដែលជាប់ជ័យលាភី និងឡើងទទួលពានរង្វាន់ ម៉េងលី ជេ. គួច ក្នុងឆ្នាំសិសក្សា២០១៨ – ២០១៩។ ក្នុងចំណោមបេក្ខជនជាប់ជើងឯកទាំង៣រូបនោះមានដូចជា៖លេខ១ បានទៅលើយុវតី ហុង សៀកលីវ សិស្សថ្នាក់ទី៩ លេខ២ បានទៅលើយុវតី អ៊ុង ខេរាបូណ៌មីច័ន្ទ សិស្សថ្នាក់ទី១០ និងលេខ៣ បានទៅលើយុវសិស្ស វណ្ណៈ ណូបលហ្ស៊ូលី សិស្សថ្នាក់ទី១០ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង។ បេក្ខជនជ័យលាភីជាប់ពានរង្វាន់ ម៉េងលី ជេ. គួច លើកទី៦ នេះ គឺលេខ១ ទទួលបានអាហារូបករណ៍១០០% ពានរង្វាន់ មេដាយមាស បណ្ណសរសើរ និងវត្ថុអនុស្សាវរីយ៍ លេខ២ ទទួលបានអាហារូបករណ៍៧៥% មេដាយប្រាក់ បណ្ណសរសើរ និងវត្ថុអនុស្សាវរីយ៍ និងលេខ៣ ទទួលបានអាហារូបករណ៍៥០% មេដាយសំរឹទ្ធ បណ្ណសរសើរ និងវត្ថុអនុស្សាវរីយ៍។
ទស្សនារូបភាពការប្រកួតមានច្រើននៅទីនេះ