កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ គណៈកម្មការ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានប្រគល់បណ្ណសរសើរសិស្សស្មគ្រចិត្តជួយការងារសង្គម។ ការប្រគល់បណ្ណសរសើរសិស្សស្ម័គ្រចិត្តដើម្បីលើកទឹកចិត្តសិស្សានុសិស្ស ដែលបានចូលរួមក្នុងកម្មវិធីលាបថ្នាំពណ៌ និងសម្អាតអគារសិក្សា នៅសាលាបឋមព្រែកលាប កាលពីពេលថ្មីៗកន្លងទៅ។ ម្យ៉ាងនេះជាឱកាសមួយ ដើម្បីថ្លែងអំណរគុណដល់សិស្សានុសិស្សទាំងអស់ ដែលតែងលះបង់ពេលវេលាដ៍មានតម្លៃជួយជ្រោមជ្រែងកិច្ចការងារក្នុងសាលា និងកិច្ចការនៅក្នុងសង្គម។លើសពីនេះទៀតសិស្សានុសិស្សកាន់តែយល់ពីការចែករំលែកសេចក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក ចេះសាមគ្គីភាព ស្គាល់រសជាតិជីវិត ទាំងការហត់នឿយ និងភាពសម្បាយរីករាយក្នុងការងារសង្គមពិតប្រាកដ។ បណ្ណសរសើរនេះ នឹងមានអត្ថប្រយោជន៍ចំពោះសិស្សានុសិស្សនៅថ្ងៃខាងមុន ដើម្បីអាចប្រើប្រាស់តាមតម្រូវការចាំបាច់ណាមួយ ឬមានប្រយោជន៍ក្នុងការដាក់អាហារូបករណ៍ទៅសិក្សានៅបរទេស និងកិច្ចការសំខាន់ៗមួយចំនួនទៀតផង។
Category: ផ្សេងៗ