ការប្រឡងឆមាសទី១ សម្រាប់សិស្សានុសិស្សថ្នាក់ទី៧ ទី៨ ទី១០ និងថ្នាក់ទី១១ ឆ្នាំសិក្សា២០១៧-២០១៨ ត្រូវបានបញ្ចប់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ទាំងបីសាខា បានរៀបចំការប្រឡងឆមាសលើកទី១ តាមសាខារៀងៗខ្លួន។ ការប្រឡងឆមាសលើកទី១ នេះធ្វើតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ហើយការប្រឡងឆមាសនេះប្រព្រឹត្តិទៅដោយរលូន និងនៅក្នុងបន្ទប់នីមួយៗអនុរក្សមានការតឹងតែង ម៉ត់ចត់ចំពោះបេក្ខជន មិនអនុញ្ញាតឱ្យបេក្ខជនចម្លង ឬបើកឯកសារមើល និងប្រើគ្រឿងអេឡិចត្រូនិច។ ពិសេសបេក្ខជននីមួយៗគោរពវិន័យ និងបទបញ្ជាសាលាបានយ៉ាងល្អ ហើយខាងលើនេះជាកម្រងរូបភាពកុំឡុងពេលប្រឡងឆមាសទី១។
Category: ផ្សេងៗ