សាលារៀន អន្តរទ្វីប អាមេរិកាំង ទាំងប្រាំមួយសាខា បានរៀបចំប្រឡងពាក់កណ្តាលឆមាសលើកទី១ ពីថ្នាក់ទី៧ ដល់ទី១២ ដោយចាប់ផ្តើមពីថ្ងៃទី១៤ ដល់ថ្ងៃទី២២ ខែមករា សម្រាប់ឆ្នាំសិក្សា ២០២១ – ២០២២ នៅតាមអគារសិក្សារៀងៗខ្លួនដោយភាពតឹងរ៉ឹងបំផុត។ នៅតាមបន្ទប់ប្រឡង មានគណៈកម្មការអនុរក្សចំនួន២រូប ត្រួតពិនិត្យការប្រឡងនិងនៅតាមជាន់នៃបន្ទប់ប្រឡងមានគណៈកម្មការអប្បមាទ រួមទាំងមានការតាមដានយ៉ាងម៉ត់ចត់ពីសំណាក់គណៈកម្មការរៀបចំការប្រឡង។ សិស្សានុសិស្សបានខិតខំយ៉ាងយកចិត្តទុកដាក់ប្រឡងលើវិញ្ញាសា របស់ខ្លួន និងពោរពេញដោយក្តីសង្ឃឹម និងទន្ទឹងរង់ចាំមើលលទ្ធផលប្រឡងរបស់ខ្លួន។ ការប្រឡងប្រព្រឹត្តទៅយ៉ាងល្អ សិស្សានុសិស្សគ្រប់កម្រិតថ្នាក់បានគោរពនូវបញ្ញាត្តិក្នុងពេលប្រឡងបានយ៉ាងខ្ជាប់ខ្ជួន។ សិស្សានុសិស្សបានប្រឹងប្រែងប្រឡងតាមសមត្ថភាព តាមចំណេះដឹងរៀងៗខ្លួន។
Categories: វិទ្យាល័យ, អនុវិទ្យាល័យ