កាលពីថ្ងៃទី១៦ ខែវិចិ្ឆកា ឆ្នាំ២០១៧ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិនបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីរបបសន្តិសុខសង្គមផ្នែកសុខភាព ឬការធានរ៉ាប់រងសុខភាពដែលធ្វើបទបង្ហាញដោយលោក ស្រ៊ុន ថុង ជាមន្ត្រីបេឡាជាតិរបបសន្តិសុខសង្គម ឬហៅកាត់ថា ប.ស.ស ទៅបុគ្គលិកម៉េងលី ជេ. គួច នៅសាលប្រជុំ សូវ ហុងគុយ អគារ លីម គីមណយនៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុ។ ដើម្បីឱ្យបុគ្គលិកបានដឹងនៅអត្ថប្រយោជន៍ ប.ស.ស លើគម្រោងការថែទាំសុខភាពដោយក្នុងនោះតម្រូវឱ្យនិយោជិតបង់វិភាគទាន១,៧ភាគរយ នៃប្រាក់ឈ្មួល២ខែ ឬ៦ខែដំបូង ដើម្បីទទួលបានការធានារ៉ាប់រងថែទាំសុខភាពនៅពេលមានជំងឺនានា បាន២៤ម៉ោងលើ២៤ម៉ោង និងបុគ្គលិកត្រូវត្រូវត្រៀមឯកសារ ដើម្បីចុះឈ្មោះទទួលយកសេវាធានារ៉ាប់រងផ្នែកសុខភាពនេះពី ប.ស.ស នៅថ្ងៃទី២០ធ្នូខាងមុខនេះ។