កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅនេះ អ្នកគ្រូ តាន់ ថានី គ្រូបង្រៀនមុខវិជ្ជាជីវវិទ្យា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ការិយាល័យកណ្តាល។អ្នកគ្រូបានបង្រៀនពិសោធលើ ប្រធានបទ ការពិនិត្យមើលបាច់សរសៃនាំរុក្ខជាតិជូនដល់សិស្សានុសិស្សថ្នាក់ទី១២ នៅបន្ទប់ពិសោធនៃអគារសាលារៀន អន្តរទ្វីប អាមេរិកាំង។ នៅក្នុងការបង្រៀននោះ អ្នកគ្រូបានច្បិចយកពីចំណុចសំខាន់ៗនៃខ្លឹមសារមេរៀនមកបង្ហាញជូនសិស្សានុសិស្សឱ្យចេះ ការពិនិត្យមើលបាច់សរសៃនាំរុក្ខជាតិតាមវត្ថុបំណងនៃមេរៀន។ ទន្ទឹមនឹងនេះ អ្នកគ្រូក៏បានបែងចែកសិស្សានុសិស្សជាក្រុម ដើម្បីធ្វើការពិសោធដោយផ្ទាល់ទៅលើផ្ការបស់រុក្ខជាតិ ផ្សារភ្ជាប់នឹងទ្រឹស្ដីមេរៀនដែលប្អូនៗសិស្សានុសិស្សកំពុងសិក្សា ដើម្បីឱ្យគាត់ងាយចាប់បាននៃខ្លឹមសារមេរៀនផ្សាភ្ជាប់នឹកការអនុវត្តក្នុងបន្ទប់ពិសោធផងដែរ។
សិស្សានុសិស្សបានយល់ច្បាស់ពីការពិសោធមេរៀននេះ ហើយការពិសោធបាន ចេញជាលទ្ធផលដូចទៅនឹងទ្រឹស្តីមេរៀន ដែលធ្វើឱ្យសិស្សានុសិស្សមានភាពរីករាយដែលបាន សិក្សាពិសោធន៍ដោយផ្ទាល់ជាមួយអ្នកគ្រូ និងមិត្តភក្តិរួមថ្នាក់របស់គាត់លើមេរៀនមួយនេះ។