កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅនេះ អ្នកគ្រូ លឹម សុធាវី បានបង្រៀនមុខវិជ្ជាគីមីវិទ្យា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង បានដឹកនាំសិស្សានុសិស្សថ្នាក់ទី៨ ធ្វើពិសោធទៅលើប្រធានបទអគ្គិសនីវិភាគទឹក។ នៅក្នុងការធ្វើពិសោធនោះ អ្នកគ្រូបានច្បិចយកពីចំណុចសំខាន់ៗនៃខ្លឹមសារមេរៀនមកបង្ហាញជូនសិស្សានុសិស្សឱ្យបានដឹងពីអគ្គិសនីវិភាគទឹក និងការប្រើប្រាស់សម្ភារក្នុងការធ្វើពិសោធដើម្បីឆ្លើយតបទៅនឹងវត្ថុបំណងនៃមេរៀន។ ទន្ទឹមនឹងនេះ អ្នកគ្រូក៏បានបែងចែកសិស្សានុសិស្សជាក្រុមដើម្បីធ្វើការពិសោធដោយផ្ទាល់ទៅលើអគ្គិសនីវិភាគទឹកផ្សារភ្ជាប់នឹងទ្រឹស្ដីមេរៀនដែលប្អូនៗសិស្សានុសិស្សកំពុងសិក្សា។
Category: ផ្សេងៗ