កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ លោកគ្រូ អ្នកគ្រូ បុគ្គលិក និងគណៈកម្មការសាលានៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង (ការិយាល័យកណ្តាល)មានសកម្មភាពរស់រវើក និងទឹកមុខស្រស់ស្រាយដើម្បីទទួលស្វាគមន៍សិស្សានុសិស្សសម្រាប់ចូលរៀនឆ្នាំសិក្សាថ្មី ២០២១-២០២២ ដែលប្រព្រឹត្តិទៅដោយភាពកក់ក្តៅ និងមានស្និតស្នាលរវាងសិស្ស និងលោកគ្រូ អ្នកគ្រូ។ម្យ៉ាងថ្ងៃចូលរៀនដែលសិស្សានុសិស្សមករៀនផ្ទាល់នេះ ពិតជាមានសារៈសំខាន់ និងអត្ថប្រយោជន៍ សម្រាប់សិស្សានុសិស្ស ក្នុងការតម្រង់ទិសទៅដល់ពួកគាត់ដូចជា បន្ទប់សិក្សា វិន័យសាលា និងទីតាំងសំខាន់ៗមួយចំនួននៅក្នុងបរិវេណសាលាដើម្បីឱ្យសិស្សានុសិស្សបានដឹង និងយល់ពីបទបញ្ញតិសាលា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង។ បន្ថែមពីនេះទៀតនៅពេលសិស្សានុសិស្សដឹងច្បាស់ ស្គាល់ច្បាស់ ពីបញ្ហានានាទាក់ទិននឹងសាលា លោកគ្រូ អ្នកគ្រូ គោលការណ៍សាលា និងបទបញ្ញតិសាលាជាដើមហើយ នោះសិស្សានុសិស្សនឹងបានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលយក ហើយចេះកំណត់គោលដៅសម្រាប់សិក្សា តាំងពីដើមឆ្នាំ រហូតចុងឆ្នាំសិក្សា ដើម្បីទទួលបានផ្លែផ្កាល្អ និងជាធនធានដ៏ប្រពៃសម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ នាពេលបច្ចុប្បន្ន និងអនាគត។
Categories: បឋមសិក្សា, មត្តេយ្យសិក្សា