កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ អ្នកគ្រូ អាន វិជ្ជរ៉ា គ្រូបង្រៀនគីមីវិទ្យា បានដឹកនាំបង្រៀនពិសោធលើមុខវិជ្ជាគីមីវិទ្យា ក្រោមប្រធានបទ “ការរកអត្តសញ្ញាណ និងអត្រាកម្មអាស៊ីត-បាស” ជូនដល់សិស្សានុសិស្សថ្នាក់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ការិយាល័យកណ្តាល។នៅក្នុងការបង្រៀននោះ អ្នកគ្រូបានច្បិចយកពីចំណុចសំខាន់ៗនៃខ្លឹមសារមេរៀនមកបង្ហាញជូនសិស្សានុសិស្សឱ្យបានដឹងពីអត្តសញ្ញាណកម្មអាស៊ីតបាស តាមទ្រឹស្តីមេរៀនដើម្បីឱ្យសិស្សានុសិស្សបានឃើញច្បាស់ និងសម្រេចតាមវត្ថុបំណងនៃមេរៀន។ ទន្ទឹមនឹងនេះ អ្នកគ្រូក៏បានបែងចែកសិស្សានុសិស្សជាក្រុមដែលមានសមាជិក០៤ ទៅ០៥នាក់ ដើម្បីធ្វើការពិសោធដោយផ្ទាល់ផ្សាភ្ជាប់នឹងទ្រឹស្ដីមេរៀនដែលប្អូនៗសិស្សានុសិស្សកំពុងសិក្សា ដើម្បីឱ្យគាត់ងាយចាប់បាននៃខ្លឹមសារមេរៀនផ្សាភ្ជាប់នឹកការអនុវត្តក្នុងបន្ទប់ពិសោធផងដែរ។
សិស្សានុសិស្សបានយល់ច្បាស់ពីការពិសោធមេរៀនមួយនេះ ហើយការពិសោធ បានចេញជាលទ្ធផលដូចទៅនឹងទ្រឹស្តីមេរៀន ដែលធ្វើឱ្យសិស្សានុសិស្សមានភាពរីករាយដែលបាន សិក្សាពិសោធន៍ដោយផ្ទាល់ជាមួយអ្នកគ្រូ និងមិត្តភក្តិរួមថ្នាក់របស់គាត់ លើមេរៀនមួយនេះ។