កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ អ្នកគ្រូ តាន់ ថានី បាននាំសិស្សថ្នាក់ទី ១២គ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង (ការិយាល័យកណ្តាល) ធ្វើពិសោធន៍លើមុខវិជ្ជា ជីវវិទ្យា ស្តីអំពី ការវះកាត់ខួរក្បាលថនិកសត្វ (ខួរក្បាលជ្រូក)។ សិស្សានុសិស្សដែលបានចូលរួមនៅក្នុងការពិសោធលើមេរៀន “ការវះកាត់ខួរក្បាលថនិកសត្វ” បានយល់ដឹងអំពីរបៀបពិសោធ សម្ភារដែលត្រូវប្រើប្រាស់ក្នុងពេលពិសោធ និងលទ្ធផលដែលទទួលបានក្រោយពេលពិសោធ ហើយសិស្សានុសិស្សទាំងអស់ដែលបានចូលរួមពិសោធពិតជាមានភាពសប្បាយរីករាយ ក្រោយពេលបានបញ្ចប់លើមេរៀនមួយនេះ។ ជាចុងក្រោយ ប្អូនៗសិស្សានុសិស្សដែលបានចូលរួមពិសោធទាំងអស់ពិតជាបានយល់ដឹងបន្ថែមកាន់តែច្បាស់លើការពិសោធដោយផ្ទាល់ ដោយផ្សារភ្ជាប់ការអនុវត្តជាក់ស្តែងទៅនឹងទ្រឹស្ដីមេរៀននាពេលកន្លងមក។