កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ លោកគ្រូ អ៊ុក ឯកកុម្ភៈ បាននាំសិស្សានុសិស្សថ្នាក់ទី៩ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង (ការិយាល័យកណ្តាល) ធ្វើការពិសោធន៍ស្តីអំពីការសង្កេតមើលខួរក្បាលមាន់ និងកង្កែប លើកមុខវិជ្ជាជីវិទ្យា។ សិស្សានុសិស្សដែលបានចូលរួមនៅក្នុងការពិសោធលើមេរៀន “ការសង្កេតមើលខួរក្បាលមាន់ និងកង្កែប” បានយល់ដឹងអំពីរបៀបពិសោធ សម្ភារដែលត្រូវប្រើប្រាស់ក្នុងពេលពិសោធ និងលទ្ធផលដែលទទួលបានក្រោយពេលពិសោធគឺសិស្សានុសិស្សបានស្គាល់ខួរធំ ខួរតូច និងខួរកញ្ចឹងករបស់ក្បាលមាន់ និងកង្កែប និងមានភាពសប្បាយរីករាយក្រោយពេលបានបញ្ចប់លើមេរៀនមួយនេះ។
Category: ផ្សេងៗ