កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ គណៈកម្មការ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានដឹកនាំសិស្សដែលជាបេក្ខជនត្រូវទៅប្រកួតប្រជែងដណ្តើមជ័យលាភីថ្នាក់អន្តរជាតិនៅប្រទេសចិនចូលរួមកម្មវិធីបង្ហាញសាកល្បងគម្រោងស្រាវជ្រាវ«ទិវាប្រវត្តសាស្ត្រធម្មជាតិសាកលលោកឆ្នាំ២០១៩» នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាកូរ៉េ (CKCC) ។ បេក្ខជនចំនួន៣៦នាក់ ស្មើនឹង២៦ក្រុម មានការដាក់តាំងបង្ហាញប្រធានបទរបស់ខ្លួន មុនចេញទៅប្រកួតនៅប្រទេសចិន នាពេលខាងមុខនេះ។ បញ្ជាក់«ទិវាប្រវត្តសាស្ត្រធម្មជាតិសាកលលោកឆ្នាំ២០១៩» ជាប្រធានបទមួយ សម្រាប់ដាក់ឡើងក្នុងកម្មវិធីប្រកួតប្រជែងថ្នាក់អន្តរជាតិនឹងប្រព្រឹត្រទៅនាថ្ងៃទី១៨ ដល់ទី២១ ខែកក្កដា ឆ្នាំ២០១៩ខាងមុខ ដែលមានសាធារណៈរដ្ឋប្រជាមានិតចិនជាម្ចាស់ផ្ទះ។
Category: ផ្សេងៗ