កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅនេះ គណៈកម្មការ លោកគ្រូ អ្នកគ្រូ បុគ្គលិកគ្រប់ផ្នែក សិស្សានុសិស្ស នៃ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំទិវាបរិស្ថាន ដោយនាំគ្នាដើររើសសំរាម នៅសាខាចោមចៅដែលមានទីតាំងចំនួន៦កន្លែងដែលត្រូវយុទ្ធនាការសម្អាតនោះ ចាប់ពីអគារ Aii និង AIS សាខាចោមចៅដល់រង្វង់មូលចោមចៅ(ផ្លូវវេងស្រេង) ពីរង្វង់មូលចោមចៅដល់វិទ្យាល័យជម្ពូវ័ន (ផ្លូវជាតិលេខ៤) ពីស្តុបកប់ស្រូវដល់វិទ្យាល័យជម្ពូវ័ន (ផ្លូវជាតិលេខ៤) ពីសណ្ឋាគារយូអេងដល់រង្វង់ចោមចៅ (មហាវិថីសហព័ន្ធរុស្ស៊ី) ពីរង្វង់មូលចោមចៅដល់ការ៉ាសសាំង PTT (ផ្លូវជាតិលេខ៣) និងពីក្រុមហ៊ុន ISUZU ដល់ Aii និង AIS (ផ្លូវវេងស្រេង)។ ការផ្សព្វផ្សាយអប់រំចំណេះដឹង ស្ដីពីបរិស្ថានធ្វើឡើងក្នុងគោលបំណងឱ្យសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បានចូលរួមចំណែកក្នុងការផ្សព្វផ្សាយអប់រំចំណេះដឹង ស្ដីពីបរិស្ថានរស់នៅ អនាម័យសុខភាព សោភណ្ឌភាពរាជធានីឱ្យកាន់តែប្រសើរ ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺដើម្បីចូលរួមថែរក្សាបរិស្ថានបៃតង ដល់សង្គម ឬប្រជាពលរដ្ឋទូទៅ ដែលរស់នៅក្នុងរាជធានីភ្នំពេញ ឱ្យកាត់បន្ថយការប្រើប្រាស់ថង់ប្លាសស្ទីក។ សកម្មភាពរើសសំរាមដើម្បីបរិស្ថាន
Category: ផ្សេងៗ