កាលពី​ថ្ងៃទី១១​ ខែមីនា​ ឆ្នាំ២០១៩​ កន្លងទៅ​នេះ​ បណ្ណាល័យ​ ម៉េ​ងលី​ ជេ​. គួច​ នៃ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ បាន​រៀបចំ​អបអរសាទរ​ទិវា​ជាតិ​អំណាន​ ស្តីអំពី​អំណាន​ការ​អាន​បណ្តុះ​វប្បធម៌​ ការសិក្សា​ពេញ​មួយ​ជីវិត​ នៅអគារ ងិន ហួយ សាខាម៉ៅសេទុង ស្រប​ពេល​គណៈកម្មការ​សាលា​ និង​លោកគ្រូ​ អ្នកគ្រូ​ បាន​សិស្ស​មួយចំនួន​ធំ​ទៅ​ចូលរួម​ទិវា​ជាតិ​អំណាន​លើក​ទី៤​ នៅចន្លោះ​ថ្ងៃ០៩​ ដល់១១​ ខែមីនា​ ឆ្នាំ២០១៩ដែល​មាន​ប្រធានបទ​ ការ​អាន​បណ្តុះ​វប្បធម៌​ ការសិក្សា​ពេញ​មួយ​ជីវិត​ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​។ ការ​ផ្តោត​ទៅលើ​ការប្រកួត​និទាន​ សង្ខេប​រក​តម្លៃ​អប់រំ​នៃ​រឿង​ និង​សូត្រ​កំណាព្យ​ ហើយ​ជាពិសេស​មាន​អំណាន​សេរី​ ការ​បត់​រូប​ រួម​ទាំង​គំនូរផាត់ពណ៌​ជាដើម​ នៅក្នុង​ព្រឹត្តិ​ការណ៍​ទិវា​អំណាន​ជាតិ​ ដែល​ស្ថិត​ក្នុង​បរិវេណ​ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​។