ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨ សាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំកិច្ចប្រជុំបូកសរុបការងារអប់រំឆ្នាំសិក្សា២០១៧-២០១៨ និងតម្រង់ទិសការងារអប់រំឆ្នាំសិក្សា២០១៨-២០១៩
ក្រោមអធិបតីភាព ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៅសាលប្រជុំ ផល គួចនៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក។ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានប្រសាសន៍សំណេះសំណាល និងថ្លែងអរគុណទៅដល់គណៈកម្មសាលា និងគ្រប់ផ្នែកដែលបានខិតខំប្រឹងធ្វើការងារកន្លងមកដែលបានធ្វើឱ្យសាលារៀន អន្តរទ្វីប អាមេរិកាំង មានកេរ្តិ៍ឈ្មោះល្បីល្បាញថ្នាក់ជាតិ និងអន្តរជាតិ ហើយក្នុងពេលនោះក៏បានប្រគល់រង្វាន់ដល់គ្រូឆ្នើម និងគ្រូដែលបង្រៀនសិស្សឱ្យបាននិទ្ទេសល្អផងដែរ៕