កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះគណៈកម្មការ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង
សាខាម៉ៅសេទុង (ការិយាល័យកណ្តាល) បានរៀបចំកិច្ចប្រជុំប្រចាំខែវិច្ឆិកាស្តីពីការងារអប់រំទូទៅ និងចែករំលែកព័ត៌មានថ្មីៗ ទៅដល់លោកគ្រូ អ្នកគ្រូ ផ្នែកមធ្យមសិក្សាទុតិយភូមិ។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីឱ្យលោកគ្រូ អ្នកគ្រូទទួលបានព័ត៌មានដែលទាក់ទងអាហារូបករណ៍ទៅសហរដ្ឋអាមេរិក លក្ខខណ្ឌ និងអត្ថប្រយោជន៍សម្រាប់សិស្ស AIS & Aii ម៉្យាងទៀតសាលាបានសហការណ៍ជាមួយដៃគូដូចជា IAMO ICES IAMA AUSWIN ហើយលោកនាយកចាងហ្វាងបានលើកយកកិច្ចការផ្នែករដ្ឋបាលរបស់លោកគ្រូ អ្នកគ្រូមានដូចជា ការបញ្ចូលពិន្ទុ ពិនិត្យអក្ខរាវិរុទ្ធ ការប្រើប្រាស់ Logo របស់សាលា និងមានដាក់ទំព័រ លិខិតសុំច្បាប់ លិខិតអនុញ្ញាតរបស់សិស្ស ការរក្សាសណ្ដាប់ធ្នាប់ និងសម្អាតការិយាល័យសិក្សា ទាំងអស់គ្នា។ល។