កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ អ្នកគ្រូ យឹង ឆវី បាននាំសិស្សក្រោមមត្តេយ្យសិក្សា នៃ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង (ការិយាល័យកណ្តាល) រៀនពីរបៀបរៀបស្បែកជើងឱ្យត្រូវតាមគូ។ កម្មវិធីនេះ បណ្តុះគំនិតកុមារតូចៗឱ្យយល់ដឹងក្នុងការរៀបចំទុកដាក់ស្បែកជើងឱ្យមានរបៀបដោយកុមារតូចៗដោះស្បែកជើងទុកក្នុងទូដាក់ស្បែកជើងឱ្យបានត្រឹមត្រូវ និងមានរបៀបល្អមុនពេលចូលក្នុងថ្នាក់រៀន។ លើសពីនេះកម្មវិធីបំណិនជីវិតនេះ ជួយឱ្យកុមារមានស្មារតីប្រុងប្រយ័ត និងយកចិត្តទុកដាក់លើការងារដែលត្រូវធ្វើដោយគិតទៅលើការរៀបចំឱ្យមានរបៀប និងស្អាត។
Category: បំណិនជីវិត