
លោកស្រី រស់ យ៉ាណា
ប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង
ជម្រាបសួរលោក លោកស្រី និងប្អូនៗកុមារជាទីគោរព ស្រឡាញ់រាប់អាន!
នាងខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងជឿជាក់លើសាលារៀន អន្តរទ្វីប អាមេរិកាំង!
សាលារៀន អន្តរទ្វីប អាមេរិកាំង គឺជាសាលារៀនចំណេះដឹងទូទៅខ្មែរដែលមានកម្រិតគុណភាពអប់រំខ្ពស់ វិន័យល្អ និងសេវាកម្មរហ័សប្រកបដោយភាពកក់ក្តៅ។ បរិយាកាសសិក្សាប្រកបដោយផាសុកភាព ថ្នាក់រៀនមានភាពទាក់ទាញគួរឱ្យចង់រៀន សម្ភារឧបទេសក្នុងការបង្រៀនសម្បូរបែប លោកគ្រូ អ្នកគ្រូ ប្រកបដោយជំនាញវិជា្ជជីវៈពិតប្រាកដ។
សម្រាប់កុមារតូចៗ ប្អូនៗនឹងទទួលបាននូវចំណេះដឹង មូលដ្ឋានគ្រឹះបំណិនស្តីពីការងាយសម្របខ្លួនក្នុងការសិក្សា តាំងពីថ្ងៃដំបូងនៃការចាប់ផ្តើមសិក្សា ការប្រតិបត្តិខ្លួនចំពោះជីវភាពរស់នៅប្រចាំថ្ងៃ និងការប្រាស្រ័យជាមួយមនុស្សជុំវិញប្រកបដោយសីលធម៌ និងសុជីវធម៌ល្អ។ សម្រាប់ប្អូនៗកុមារកម្រិតបឋមសិក្សា ដែលបានសិក្សានៅសាលារៀន អន្តរទ្វីប អាមេរិកាំង មិនត្រឹមតែទទួលបាននូវចំណេះដឹងទូទៅខ្មែរប៉ុណ្ណោះទេ ប្អូនៗថែមទាំងទទួលបាននូវការបង្ហាត់បង្រៀនបន្ថែមនូវមុខវិជ្ជាមួយចំនួនដូចជា ភាសាអង់គ្លេស កុំព្យូទ័រ សិល្បៈភ្លេង សិល្បៈរបាំ សិល្បៈគំនូរ គេហកិច្ច និងកីឡាជាច្រើនប្រភេទ ព្រមទាំងបណ្តុះនូវបំណិនប្រសប់ក្នុងការសម្របខ្លួនយ៉ាងប្រសើរសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។
ប្អូនៗកុមារទាំងអស់មានឱកាសបញ្ចេញនូវទេពកោសល្យសម្តែងបង្ហាញពីភាពច្នៃប្រឌិត បំណិនប្រសប់របស់ខ្លួនក៏ដូចជាការបញ្ចេញចំណេះដឹងទៅចូលរួមប្រកួតប្រជែងក្នុងកម្មវិធីផ្សេងៗ ទាំងកម្មវិធីក្នុងសាលារៀន ក៏ដូចជាចូលរួមជាមួយស្ថាប័នផ្សេងៗទៀត ពិសេសស្ថាប័នរដ្ឋ។ សិក្សានៅសាលារៀន អន្តរទ្វីប អាមេរិកាំង គឺពិតជាបានទទួលការបណ្តុះនូវចតុស្តម្ភទាំងបួនពិតប្រាកដ គឺចំណេះដឹង ចំណេះធ្វើ សីលធម៌ល្អ និងចេះរួមរស់ជាមួយគ្នាប្រកបដោយភាពសុខដុមរមនា។ កត្តាទាំងនេះ ជាឱកាសដែលអាចរុញច្រានប្អូនៗកុមារឱ្យទទួលបានភាពជោគជ័យក្នុងវ័យសិក្សារបស់ពួកគេ ហើយក៏ជាឱកាសដែលពួកគេ នឹងទទួលបាននូវអនាគតដ៏ភ្លឺត្រចះត្រចង់។
ក្នុងនាមយើងខ្ញុំជាតំណាងបុគ្គលិកសិក្សាទាំងអស់នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក លោកស្រី មាតាបិតា អ្នកអាណាព្យាបាល និងប្អូនៗកុមារទាំងអស់ដែលតែងតែគាំទ្រ និងមានទំនុកចិត្តចំពោះសាលាយើងខ្ញុំ។ តាងនាមឱ្យបុគ្គលិកសិក្សាទាំងអស់ សូមគោរពជូនពរលោក លោកស្រី មាតាបិតា អ្នកអាណាព្យាបាល និងប្អូនៗកុមារទាំងអស់ជួបតែពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ។

លោក រឿង សុភាព
នាយកចាងហ្វាង
ជម្រាបសួរ លោក លោកស្រី ជាមាតាបិតា អ្នកអាណាព្យាបាល និងសាធារណជនទាំងអស់! សួស្តីប្អូនៗ សិស្សានុសិស្ស។ ខ្ញុំបាទឈ្មោះ ជាង ប៊ុនលី ជានាយកចាងហ្វាងនៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង។
ខ្ញុំបានទទួលសញ្ញាបត្រគរុកោសល្យក្នុងឆ្នាំ២០០៥ បរិញ្ញាបត្រ ឆ្នាំ២០០៨ និងទទួលបានបរិញ្ញាជាន់ខ្ពស់ ឆ្នាំ២០១៧ និងចូលបំរើការងារក្នុងវិស័យអប់រំចាប់តាំងពីឆ្នាំ២០០៥ និងបានចូលបំរើការងារជាគ្រូបង្រៀន ពាក់ពេញម៉ោងនៅសាលារៀន អន្តរទ្វីប អាមេរិកាំង ចាប់ពីឆ្នាំ២០០៩។
សាលារៀន អន្តរទ្វីប អាមេរិកាំង បានយកចិត្តទុកដាក់បំពេញបេសកម្មអប់រំមួយឈរលើមាគ៌ាដ៏ត្រឹមត្រូវ ស្របតាមកម្មវិធីសិក្សារបស់ក្រសួង អប់រំ យុវជន និងកីឡា សាលាលើកកម្ពស់ និងលើកទឹកចិត្តសិស្សគ្រប់កម្រិតថ្នាក់ក្នុងការស្រាវជ្រាវតាមប្រព័ន្ធអ៊ីនធឺណេត និងតាមឯកសារក៏ច្រើននៅក្នុងបណ្ណាល័យ សាលាមិនត្រឹមតែបណ្តុះបណ្តាលសិស្សានុសិស្សឱ្យ មានចំណេះដឹងពិតប្រាកដ ក្រមសីលធម៌ ថែមទាំងឱ្យប្អូនចេះចែករំលែក មានទំនួលខុសត្រូវក្នុងសង្គម និងមានសមត្ថភាពគ្រប់គ្រាន់នៅពេលដែលប្អូនចេញរៀននៅតាមសកលវិទ្យាល័យនានាមិនថាក្នុងប្រទេស ឬក្រៅប្រទេសទេ ហើយអនាគតនឹងក្លាយជាធនធានមនុស្សពោរពេញដោយសមត្ថភាពទេពកោសល្យ សីលធម៌ និងមានទំនួលខុសត្រូវខ្ពស់ក្នុងសង្គម។ សាលារៀន អន្តរទ្វីប អាមេរិកាំង គឺជាថ្នាលបណ្តុះបណ្តាលដែលមានចក្ខុវិស័យច្បាស់លាស់គឺ “គុណភាព វិន័យ សេវាកម្ម” សម្រាប់សិស្សានុសិស្សមកពីគ្រប់មជ្ឈដ្ឋានដើម្បីទទួលការអប់រំប្រកបដោយ គុណភាព និងប្រសិទ្ធភាព។
ជាចុងក្រោយសូមថ្លែងអំណរគុណមាតាបិតា និងអ្នក អាណា ព្យាបាលសិស្សទាំងអស់ ដែលបានគាំទ្រ និងមានទំនុកចិត្តចំពោះសាលារៀន អន្តរទ្វីប អាមេរិកាំង ក៏ដូចជាផ្តល់ឱកាសដល់កូនៗឱ្យមកសិក្សានៅសាលារៀន អន្តរទ្វីប អាមេរិកាំង។ សូមគោរពជូនពរ លោក លោកស្រី មាតាបិតា និងអ្នកអាណាព្យាបាល និងជូនពរប្អូនៗសិស្សានុសិស្សទាំងអស់មានសុខភាពល្អ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច។
ការវិនិយោគលើចំណេះដឹងកូនលោក អ្នក នាំមកនូវផលប្រយោជន៉ដ៏ល្អបំផុត។
សួស្តីមាតាបិតា និងអ្នកអាណាព្យាបាលសិស្សានុសិស្សជាទីរាប់អាន!
ខ្ញុំបាទមានសេចក្តីសោមនស្សរីករាយដែលបានណែនាំខ្លួនក្នុងនាមជានាយកចាងហ្វាង នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ (AIS-CC)។
យើងសង្ឃឹមថាតាមរយៈគេហទំព័ររបស់សាលារៀនយើងខ្ញុំ មាតាបិតា ឬអ្នកអាណាព្យបាលនឹងបានឃើញសកម្មភាពសិក្សានានាដ៏សម្បូរបែប ទីធ្លាសាលាដ៏មានផាសុកភាព និងបរិក្ខារសិក្សាទំនើបៗសម្រាប់បម្រើដល់ការសិក្សារបស់សិស្សានុសិស្សដែលសាលារៀន អន្តរទ្វីប អាមេរិកាំង បានផ្តល់ជូន។ យើងប្តេជ្ញា និងសង្ឃឹមយ៉ាងមុតមាំថា ប្អូនៗនឹងសិក្សានូវកម្មវិធីសិក្សាស្តង់ដាជាតិនិងទទួលបានចំណេះដឹងពិត ហើយក្លាយជាសិស្សដែលមានវិន័យ សីលធម៌ និងសុជីវធម៌ល្អ និងជាពលរដ្ឋដ៏មានសក្កានុពលដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ។ បន្ថែមលើសនេះ សិស្សានុសិស្សទាំងអស់អាចសិក្សាបន្ថែមលើជំនាញបំណិនជីវិតជាច្រើនទៀត។
សាលារៀន អន្តរទ្វីប អាមេរិកាំង អនុវត្ត និងធ្វើឱ្យប្រសើរឡើងនូវកម្មវិធីសិក្សាក្រសួងអប់រំ យុវជន និងកីឡាដែលធ្វើឱ្យសិស្សានុសិស្សនិងគ្រូទទួលបានជោគជ័យក្នុងការរៀន និងបង្រៀន។ កម្មវិធីសិក្សាអភិវឌ្ឍចំណេះដឹងជំនាញ និងឥរិយាបថរបស់សិស្សសាលារៀនបានផ្តោតទៅលើចំណេះដឹងដែលជាតម្រូវការថ្ងៃអនាគតរបស់សិស្សដូចជា ជំនាញទន់តាមរយៈ ការស្រាវជ្រាវ ការងារក្រុម ការងារសហគមន៍ (CSR) សិក្ខាសាលា ទស្សនកិច្ចសិក្សា និងកម្មសិក្សាទាំងក្នុងនិងក្រៅប្រទេស។ យើងក៏បណ្តុះបំណិនក្នុងការអានដែលធ្វើឱ្យសិស្សានុសិស្សមានទម្លាប់បើកទូលាយចែករំលែកនិងទទួលយកចំណេះដឹងថ្មីៗ។
យើងក៏ជឿថាទំនាក់ទំនងរឹងមាំរវាងសិស្ស គ្រូ និងមាតាបិតា ឬអ្នកអាណាព្យាបាលសិស្សមានសារៈសំខាន់ណាស់ក្នុងជួយសិស្សរៀនបានជោគជ័យ។ ការសហការរវាងសាលាជាមួយមាតាបិតា ឬអ្នកអាណាព្យាបាលសិស្សវាមានសារៈសំខាន់បំផុតក្នុងជួយឱ្យការសិក្សារបស់សិស្សានុ សិស្សទទួលបានផ្លែផ្កាជាវិជ្ជមាន។ សាលារៀន អន្តរទ្វីប អាមេរិកាំង មានអ្វីៗគ្រប់យ៉ាងដើម្បីបន្តដំណើរការអប់រំសិស្សានុសិស្សរបស់យើងទទួលបានជោគជ័យ ព្រោះយើងជាសាលារៀនថ្នាក់ជាតិដែលឈានមុខគេដោយផ្តោតសំខាន់លើ គុណភាព វិន័យ និងសេវាកម្ម។
យើងទន្ទឹងរង់ចាំជួបមាតាបិតា ឬអ្នកអាណាព្យាបាល និងកូនៗរបស់លោកអ្នកក្នុងពេលឆាប់ៗខាងមុខនេះ។
សូមអរគុណ!

លោកស្រី ប៉ែន មាលតី
ចាងហ្វាងមធ្យមសិក្សាបឋមភូមិ
ជំរាបសួរ! លោក លោកស្រីដែលជាមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស និងបងប្អូនសាធារណជនទាំងអស់ជាទីគោរពរាប់អាន។
លោកស្រី ប៉ែន មាលតី កើតនៅឆ្នាំ១៩៨៤ រាជធានីភ្នំពេញ។ លោកស្រីទទួលបានសញ្ញាបត្រអនុបណ្ឌិតផ្នែក នីតិសាស្រ្ត នៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប នៅឆ្នាំ២០១៣និង ទទួលបានសញ្ញាបត្របរិញ្ញាបត្រអក្សរសាស្រ្តខ្មែរ នៃមហាវិទ្យាល័យសង្គមសាស្រ្តនិងមនុស្សសាស្រ្ត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងបានបញ្ចប់ថ្នាក់គរុកោសល្យគ្រូកម្រិតឧត្តមនៅវិទ្យាស្ថានជាតិអប់រំក្នុងឆ្នាំ២០០៥។ ក្នុងកំឡុងពេលសិក្សាសកលវិទ្យាល័យលោកស្រីទទួលបានបទពិសោធន៍ការងារយ៉ាងច្រើន តាមរយៈការងារស្ម័គ្រចិត្ត ហើយបានធ្វើឱ្យលោកស្រីមានការអភិវឌ្ឍខ្លួន និងទទួលបានបទពិសោធន៍ទំនាក់ទំនងសង្គមយ៉ាងច្រើនពីការងារទាំងនោះ។ ជាមួយគ្នានេះដែរដើម្បីរួមចំណែកជាមួយវិស័យអប់រំឯកជន លោកស្រីបានចូលបម្រើការងារនៅ សាលារៀនអន្តរទ្វីប អាមេរិកាំង នៅថ្ងៃទី១៧ ខែ កញ្ញា ឆ្នាំ២០០៧ ក្នុងតួនាទីជាគ្រូបង្រៀនអក្សរសាស្រ្តខ្មែរ ផ្នែកមធ្យមសិក្សាទុតិយភូមិ និងជាគ្រូបន្ទុកថ្នាក់។ ដោយយោងលើសមត្ថភាពការងារ ការខិតខំប្រឹងប្រែង តស៊ូអត់ធ្មត់ ការស្រឡាញ់ ពេញចិត្តជាមួយអាជីពការងារជាគ្រូបង្រៀនអស់រយៈពេល១០ឆ្នាំ ដែលលោកស្រីបានបម្រើការងារជូនសាលារៀនអន្តរទ្វីប អាមេរិកាំង លោកស្រីបានទទួលការដំឡើងតួនាទី ជាចាងហ្វាងរងមធ្យមសិក្សាបឋមភូមិនៅ ខាម៉ៅសេងទុង (ការិយាល័យកណ្តាល) ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៦។ បច្ចុប្បន្នដោយមានការយកចិត្តទុកដាក់និងមានទំនួលខុសត្រូវខ្ពស់ក្នុងការងារជាមួយតួនាទីជាចាងហ្វាងរងផ្នែកបឋមភូមិ គណគ្រប់គ្រងក៍បានផ្តល់សេចក្តីទុកចិត្តដោយបានតម្លើងតួនាទីលោកស្រី ជាចាងហ្វាងមធ្យមសិក្សាបឋមភូមិនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩។
ឆ្លងតាមបទពិសោធន៍ក្នុងវិស័យអប់រំចំនួន ១២ឆ្នាំកន្លងមកនេះ លោកស្រីពិនិត្យឃើញថាការវិវឌ្ឍផ្នែក ចំណេះដឹង ចិត្តគំនិត អត្តចរិក អាកប្បកិរិយា និងសីលធម៌រស់នៅរបស់ប្អូនៗសិស្សានុសិស្សកាន់តែមានភាពប្រសើរឡើងពីមួយឆ្នំាទៅមួយឆ្នាំ។ នេះបញ្ជាក់ឱ្យឃើញថាសាលារៀន អន្តរទ្វីប អាមេរិកាំង បាននិងកំពុងផ្តល់នូវគុណភាពប្រកបដោយប្រសិទ្ឋភាពខ្ពស់ដល់សិស្សានុសិស្សទាំងអស់គ្នា។
ចំណុចពិសេសដែលលោកស្រីពេញចិត្តបម្រើការងារនៅស្ថាប័នមួយនេះក្នុងរយៈពេលវែងក៍ព្រោះតែការផ្តល់នូវគុណភាពអប់រំខ្ពស់ ការអនុវត្តវិន័យសិក្សាប្រកបដោយប្រសិទ្ឋភាព ផ្តល់សេវាកម្មបានល្អប្រសើរជូនដល់ប្អូនៗសិស្សានុសិស្សរបស់ខ្លួន។
លោកស្រីមានសេចក្តីសោមន្សរីករាយក្រៃលែង និង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមាតាបិតា ឬអ្នកអាណាព្យាបាលសិស្សទាំងអស់ដែលតែងតែបានបន្តគាំទ្រ និងផ្តល់នៅទំនុកចិត្តយ៉ាងខ្លាំងមុតមាំចំពោះសាលារៀន អន្តរទ្វីប អាមេរិកាំង។
សូមជូនពរលោកលោកស្រីដែលជាមាតាបិតា និងអ្នកអាណាព្យាបាលសិស្សទាំងអស់ ជួបប្រទះតែនឹងសេចក្តីសុខ សុភមង្គលក្នុងក្រុមគ្រួសារ!

លោក អ៊ិន ចាន់ដេត
ចាងហ្វាងរងមធ្យមសិក្សាទុតិយភូមិ
ចាងហ្វាងរងមធ្យមសិក្សាទុតិយភូមិ នៃសាលារៀន អន្ដរទ្វីប អាមេរិកាំង សាខាម៉ៅសេទុងលោក អ៊ិន ចាន់ដេត បច្ចុប្បន្នជា ចាងហ្វាងរងមធ្យមសិក្សាទុតិយភូមិ នៃសាលារៀន អន្ដរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង។ លោកទទួលបានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសភាសាអង់គ្លេស នៃសាកលវិទ្យាល័យន័រតុន នៅក្នុងឆ្នាំ២០១៥។
លោកបានចាប់អាជីពក្នុងវិស័យអប់រំក្នុងឆ្នាំ២០០៦ ពេលដែលលោកបានចូលបម្រើការងារជាគ្រូបង្រៀនពេញម៉ោងភាសាអង់គ្លេស នៅសាលាញូតុនធីឡាយ។ ក្នុងរយៈពេលជាង១០ឆ្នាំក្នុងវិស័យអប់រំ លោកបានបំពេញការងារក្នុងតួនាទីជាច្រើនដូចជា អ្នកសម្របសម្រួលកម្មវិធីសិក្សា ប្រធានកម្មវិធីសិក្សា និងជាគណៈនាយកសាលារៀនដែលជាកត្តាតម្រូវឱ្យលោកបានជួបនូវបទពិសោធន៍ជាច្រើន ក្នុងការទំនាក់ទំនងជាមួយសិស្សានុសិស្ស អ្នកអាណាព្យាបាល ក៍ដូចជាការចូលរួមក្នុងព្រឹត្តិការណ៍អប់រំ ទាំងជាតិ និងអន្តរជាតិ ដើម្បីជួយអភិវឌ្ឍធនធានមនុស្សនៅក្នុងប្រទេសកម្ពុជាយើង។
កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ លោកបានទទួលទំនុកចិត្តពីថ្នាក់ដឹកនាំនៃសាលារៀន អន្ដរទ្វីប អាមេរិកាំង ឱ្យទទួលមុខងារជាចាងហ្វាងរងមធ្យមសិក្សាទុតិយភូមិ ដើម្បីចូលរួមចំណែកជាមួយសាលាក្នុងការជួយបុត្រធីតារបស់លោកអ្នកទទួលបាននូវការអប់រំប្រកបដោយគុណភាព និង វិន័យប្រកបដោយសេចក្តីថ្លៃថ្នូរដើម្បីជាសរសរទ្រូងរបស់ប្រទេសជាតិនាពេលអនាគត។ សាលារៀន អន្តរទ្វីប អាមេរិកាំង គឺជាថ្នាលបណ្តុះបណ្តាលដែលមានចក្ខុវិស័យច្បាស់លាស់គឺ គុណភាព វិន័យ សេវាកម្មសម្រាប់សិស្សានុសិស្សមកពីគ្រប់មជ្ឈដ្ឋានដើម្បីទទួលការអប់រំប្រកបដោយ គុណភាព និងប្រសិទ្ធភាព។ ម្យ៉ាងវិញទៀត សិស្សានុសិស្សទាំងអស់នឹងទទួលបានបទពិសោធន៍ថ្មីៗយ៉ាង ច្រើនពីសាលារួមមាន ចំណេះដឹង ចំណេះធ្វើ ការរៀនរស់នៅជាមួយគ្នាដែលប្រកបដោយក្រមសីលធម៌។
កម្មវិធីសិក្សារបស់សាលារៀន អន្តរទ្វីប អាមេរិកាំង យកតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជននិងកីឡាជាគោល។ ប៉ុន្តែអី្វដែលពិសេស លើសពីនេះគឺសាលាមានកម្មវិធីថី្មៗបន្ថែមជាច្រើនទៀតសម្រាប់បុត្រធីតារបស់លោកអ្នកដូចជា មុខវិជ្ជាបំនិនជីវិត កម្មវិធីសិក្ខាសាលានានាទាំងក្នុង និងក្រៅសាលា ជំនាញកីឡាគ្រប់ប្រភេទយ៉ាងសម្បូរបែប និងការចូលរួមការងារសហគមន៍ ដើម្បីទទួលបានបទពិសោធន៍ក្នុងជីវិតជាដើម។
សាលារៀន អន្តរទ្វីប អាមេរិកាំង ធានាផ្តល់នូវគុណភាពអប់រំតាមស្តង់ដាខ្មែរ-អាមេរិកាំង ដែលផ្តល់ការរីកលូតលាស់ដល់បុត្រធីតារបស់លោកអ្នកតាមលក្ខណៈត្រឹមត្រូវតាមបរិបទថ្មីនៃការរីកចម្រើនរបស់ពិភពលោក។

លោក ហ៊ិន គឹមហៀក
ចាងហ្វាងរងមធ្យមសិក្សាបឋមភូមិ
សូមស្វាគមន៍ការមករៀននៅសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង យើងខ្ញុំ!
តាំងនាមឱ្យសាលារៀន អន្តរទ្វីប អាមេរិកាំង ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លោកស្រីដែលជាមាតាបិតា ឬ អ្នកអាណាព្យាបាលសិស្ស ដែលបានជ្រើសរើសសាលារៀន អន្តរទ្វីប អាមេរិកាំង ជាថ្នាលសម្រាប់បណ្តុះបណ្តាលបុត្រធីតារបស់លោកអ្នក។
សាលារៀន អន្តរទ្វីប អាមេរិកាំង គឺជាថ្នាលបណ្តុះគ្រាប់ពូជមួយដ៏សំខាន់ដែលមានចក្ខុវិស័យច្បាស់លាស់គឺ “គុណភាព វិន័យ និងសេវាកម្ម” សម្រាប់សិស្សានុសិស្សមកពីគ្រប់មជ្ឈដ្ឋានដើម្បីទទួលបានការអប់រំប្រកបដោយគុណភាព និងប្រសិទ្ធិភាពខ្ពស់។ ជាងនេះទៅទៀតសិស្សានុសិស្សទាំងអស់នឹងទទួលបានបទពិសោធន៍ថ្មីៗយ៉ាងច្រើនពីសាលា រួមមាន៖ ចំណេះដឹង ចំណេះធ្វើពិតៗក្នុងសង្គម និងកម្មវិធីប្រគួតប្រជែង ដូចជា៖ ការប្រកួតចំណេះដឹងវប្បធម៌-អរិយធម៌ខ្មែរ ម៉េងលី ជេ. គួច ការប្រកួតអាន និងតែងអត្ថបទភាសាខ្មែរ ម៉េងលី. គួច ការប្រកួតចំណេះដឹងភូមិសាស្ត្រជាតិ ម៉េងលី ជេ. គួច ការប្រឡងតែងសេចក្តី ម៉េងលី ជេ. គួច និង ការប្រកួតគូរគំនូរនិង តាំងពិព័រណ៌ស្នាដៃសិស្ស។
កម្មវិធីសិក្សារបស់សាលារៀន អន្តរទ្វីប អាមេរិកាំង យកតាមកម្មវិធីសិក្សារបស់ ក្រសួងអប់រំ យុវវជន និងកីឡាជាគោល។ ក្រៅពីនេះទៀត អ្វីដែលអស្ចារ្យគឺសាលាមានកម្មវិធីថ្មីៗបន្ថែមជាច្រើនទៀតសម្រាប់បុត្រធីតារបស់លោកអ្នកដូចជា មុខវិជ្ជាបំនិនជីវិត ទស្សនកិច្ចសិក្សារបស់សិស្សគ្រប់កម្រិតមានទាំងក្នុង និងក្រៅប្រទេស កម្មវិធីសិក្ខាសាលាមានទាំងក្នុង និងក្រៅសាលា ជំនាញកីឡាគ្រប់ប្រភេទយ៉ាងច្រើនសម្បូរបែប និងការចូលរួមការងារសហគមន៍ជាដើម។
សាលារៀន អន្តរទ្វីប អាមេរិកាំង គឺធានាផ្តល់នូវគុណភាពអប់រំតាមស្តង់ដារខ្មែរ-អាមេរិកាំងពិតៗដល់បុត្រធីតារបស់លោកអ្នកទៅតាមបរិបទថ្មីនៃការរីកចម្រើនរបស់ពិភពលោក។
វិនិយោគលើការអប់រំ វិនិយោគនៅសាលារៀន អន្តរទ្វីប អាមេរិកាំង!

លោកស្រី លុក វណ្ណារុណ
ចាងហ្វាង ក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា
ជម្រាបសួរ លោក លោកស្រី សួស្តីប្អូនៗសិស្សានុសិស្ស ! ស្វាគមន៍ការមកកាន់គេហទំព័រសាលារៀន អន្តរទ្វីប អាមេរិកាំង
សាលារៀន អន្តរទ្វីប អាមេរិកាំង គឺជាសាលាចំណេះទូទៅ ដែលមានកម្មវិធីសិក្សា ស្របទៅតាមកម្មវិធីសិក្សារបស់រដ្ឋ ដោយផ្តោតសំខាន់ទៅលើ គុណភាព វិន័យ និងសេវាកម្ម។ ថ្នាក់រៀនប្រកបដោយផាសុកភាព បំពាក់ដោយឧបករណ៍ទំនើបៗ លោកគ្រូ អ្នកគ្រូមានបទពិសោធន៍ច្រើនឆ្នាំ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ដល់សិស្សានុសិស្ស។
នាងខ្ញុំបានចូលបំរើការងារនៅសាលារៀន អន្តរទ្វីប អាមេរិកាំង រយៈពេល14ឆ្នាំ។ នៅឆ្នាំ1999 ដល់ឆ្នាំ2005 បម្រើការនៅសាលាបឋមសិក្សាកំពង់ធំក្រុង។ ឆ្នាំ2005 ដល់ 2009 នាងខ្ញុំបានបម្រើការនៅសាលាមធ្យមសិក្សាគរុកាសល្យមត្តេយ្យមជ្ឈិម។ ឆ្នាំ2006 ដល់ឆ្នំា 2014 បម្រើការនៅសាលារៀន អន្តរទ្វីប អាមេរិកាំង ដោយនាងខ្ញុំមានតួនាទីជាគ្រូបង្រៀនផ្នែកមត្តេយ្យសិក្សា។ឆ្នំា 2014 ដល់ 2019 នាងខ្ញុំត្រូវបានតំឡើងតួនាទីជាចាងហ្វាងរង ក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង។ បច្ចុប្បន្ននាងខ្ញុំជាចាងហ្វាងក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា នៃសាលារៀនអន្តរទ្វីប អាមេរិកំាង (ការិយាល័យកណ្តាល)។
សាលារៀន អន្តរទ្វីប អាមេរិកាំង គឺជាសាលាចំណេះទូទៅ ដែលមានកម្មវិធីសិក្សា ស្របទៅតាមកម្មវិធីសិក្សារបស់រដ្ឋ ដោយផ្តោតសំខាន់ទៅលើ គុណភាព វិន័យ និងសេវាកម្ម។ ថ្នាក់រៀនប្រកបដោយផាសុកភាព បំពាក់ដោយឧបករណ៍ទំនើបៗ លោកគ្រូ អ្នកគ្រូមានបទពិសោធន៍ច្រើនឆ្នាំ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ដល់សិស្សានុសិស្ស។
នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមាតាបិតា ឬអ្នកអាណាព្យាបាលសិស្សទាំងអស់ដែលតែងតែបានបន្តគាំទ្រ និងផ្តល់នូវទំនុកចិត្តយ៉ាងខ្លាំងមុតមាំចំពោះសាលារៀន អន្តរទ្វីប អាមេរិកាំង។

កញ្ញា ហ៊ាង បុប្ផារិទ្ធ
ចាងហ្វាងរង ក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា
ជម្រាបសួរ លោក លោកស្រីដែលជាមាតាបិតា ឬ អ្នកអាណាព្យាបាលសិស្ស សួស្តីប្អូនៗសិស្សានុសិស្សទាំងអស់ជាទីស្រឡាញ់រាប់អាន! សូមស្វាគមន៍ការមកកាន់គេហទំព័រសាលារៀន អន្តរទ្វីប អាមេរិកាំង។នាងខ្ញុំឈ្មោះ ហ៊ាង បុប្ផារិទ្ធ ជាចាងហ្វាងរង ក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង។ នាងខ្ញុំបានទទួលសញ្ញាបត្រមធ្យមសិក្សាគរុកោសល្យក្នុងឆ្នាំ២០០១ បរិញ្ញាបត្រ ឆ្នាំ២០១១ និងចូលបម្រើការងារក្នុងវិស័យអប់រំនៅឆ្នាំ២០០១ ហើយបានចូលបម្រើការងារជាគ្រូបង្រៀននៅសាលារៀន អន្តរទ្វីប អាមេរិកាំង ក្នុងឆ្នាំ២០០៧។
សាលារៀន អន្តរទ្វីប អាមេរិកាំង គឺជាសាលាចំណេះទូទៅ ដែលមានកម្មវិធីសិក្សាច្បាស់លាស់ និងសម្បូរបែបចាប់ពីថ្នាក់ក្រោមមត្តេយ្យសិក្សា រហូតដល់ថ្នាក់វិទ្យាល័យ ស្របទៅតាមកម្មវិធីសិក្សារបស់រដ្ឋដោយផ្តោតទៅលើ គុណភាព វិន័យ និងសេវាកម្ម ដែលទទួលស្គាល់ជាផ្លូវការដោយក្រសួងអប់រំ យុវជន និងកីឡា។ ការអប់រំទាមទារនូវការបណ្តុះបណ្តាលតាំងពីថ្នាក់ក្រោមមកព្រោះជាមូលដ្ឋានគ្រឹះដ៏សំខាន់ដើម្បីឱ្យពួកគាត់មានបំណិនគ្រប់ជ្រុងជ្រោយ ដោយមានលោកគ្រូអ្នកគ្រូមានវិធីសាស្ត្របង្រៀន ល្អៗ បទពិសោធន៍ច្រើនឆ្នាំ និងយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការបណ្ដុះបណ្ដាលសិស្សានុសិស្ស។
ម្យ៉ាងវិញទៀតសាលាមានបន្ថែមជូននូវកម្មវិធីសិក្សាពិសេសៗ រួមមានមុខវិជ្ជាបំណិនជីវិត មុខវិជ្ជាកុំព្យូទ័រ មុខវិជ្ជាជំនាញ ដែលមានជម្រើសដ៏សម្បូរបែបដូចជា គំនូរ របាំ តន្រ្តី កំណាព្យ គេហកិច្ច ហត្ថកម្ម អប់រំកាយ និងកីឡា រីឯបន្ទប់សិក្សានីមួយៗបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗ ប្រកបដោយផាសុកភាព។ តាំងនាមឱ្យសាលារៀន អន្តរទ្វីប អាមេរិកាំង នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក លោកស្រី អ្នកអាណាព្យាបាលសិស្សដែលបានជឿទុកចិត្ត និងជ្រើសរើសសាលារៀន អន្តរទ្វីប អាមេរិកាំងដើម្បីបណ្តុះបណ្តាលបុត្រធីតារបស់លោកអ្នក។

លោក សៀង ម៉េងលី
ចាងហ្វាងរងទទួលបន្ទុកក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា
លោក សៀង ម៉េងលី កើតនៅឆ្នាំ១៩៧៣ ជាអ្នកខេត្តកណ្តាល។ លោកទទួលបានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំ១៩៩២ រួចលោកបានបន្តការសិក្សានៅសាលាគរុសកោសល្យ និងវិក្រិតការកណ្តាល ក្នុងឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៤។ លោកក៏បានទទួលបរិញ្ញាប័ត្រអក្សរសាស្រ្ត ភាសាអង់គ្លេស នាឆ្នាំ ២០១៤ផងដែរ។ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៩៤ លោកបានចូលបម្រើការងារក្នុងស្ថាប័នរដ្ឋ នៃសាលាបឋមសិក្សាអនុវត្ត ដែលស្ថិតនៅក្នុងសាលាគរុកោសល្យ និងវិក្រិតការខេត្តកណ្តាល។ ឆ្នាំ២០០២លោកបានផ្លាស់ប្តូរការងារទៅជាមន្ត្រីការិយាល័យអប់រំស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
លុះឆ្នាំ២០០៨ លោកក៏បានផ្លាស់ប្តូរការងារមកបម្រើការនៅអង្គការដើម្បីភាពញញឹមនៃកុមារក្នុងតួនាទីជាគ្រូបង្រៀន។ ផ្អែកលើសមត្ថភាពការងាររបស់លោក លោកត្រូវបានដំឡើងតួនាទីជាអ្នកគ្រប់គ្រងវិន័យ និងប្រឹក្សាយោបល់អប់រំនាឆ្នាំ២០១០។នៅឆ្នាំ២០១៥
លោកត្រូវបានគណៈកម្មការនាយកនៃអង្គការដើម្បីភាពញញឹមនៃកុមារបានសម្រេចជ្រើសរើសជានាយកសាលាទទួលបន្ទុកថ្នាក់ពន្លឿនការសិក្សាចាប់ពីបឋមសិក្សាដល់មធ្យមសិក្សាបឋមភូមិ។លោកបានចាប់ផ្តើមបម្រើការងារនៅសាលារៀន អន្តរទ្វីប អាមេរិកាំងនាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ក្នុងតួនាទីជាចាងហ្វាងរងទទួលបន្ទុកក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សានៅសាខា ម៉ៅសេទុងរហូតមកដល់សព្វថ្ងៃនេះ។
ក្នុងនាមយើងខ្ញុំជាតំណាងបុគ្គលិកសិក្សាទាំងអស់នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះលោក លោកស្រី មាតាបិតា អ្នកអាណាព្យាបាល និងប្អូនៗកុមារទាំងអស់ដែលតែងតែគាំទ្រ និងមានទំនុកចិត្តចំពោះសាលាយើងខ្ញុំ និងសូមគោរពជូនពរលោក លោកស្រី មាតាបិតា អ្នកអាណាព្យាបាលនិងប្អូនៗកុមារទាំងអស់សូមជួបតែព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

លោកស្រី សាត សារឿន
ចាងហ្វាងរដ្ឋបាលអប់រំ
លោកស្រី សាត សារឿន បានទទួលបរិញ្ញាបត្រអក្សរសាស្រ្ត-មនុស្សសាស្ត្រ ឯកទេសអក្សរ សាស្រ្តខ្មែរនាថ្ងៃទី១២ ខែកក្កដា ឆ្នាំ១៩៩៦ នៅសាកលវិទ្យាល័យភ្នំពេញ ដែលបច្ចុប្បន្នមាន ឈ្មោះថាសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយលោកស្រីបានបន្តការសិក្សានៅមហាវិទ្យាល័យ គរុកោ សល្យ (វិទ្យាស្ថានជាតិអប់រំ) នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ១៩៩៦ ជាគរុនិស្សិតជំនាន់ទី២ និងទទួលសញ្ញាបត្រគ្រូមធ្យមសិក្សាកម្រិត២(គ្រូកម្រិតឧត្តម) នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ១៩៩៧។
នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩៧ លោកស្រីបានស្ម័គ្រចិត្តទៅបម្រើការងារនៅខេត្តសៀមរាប ក្នុងតួនាទីជាគ្រូបង្រៀនភាសាខ្មែរផ្នែកមធ្យមសិក្សាទុតិយភូមិនៅវិទ្យាល័យពួក ដែលស្ថិតក្នុងស្រុកពួក ខេត្តសៀមរាប។ នៅឆ្នាំ១៩៩៨ ត្រូវបានគណៈកម្មាការវិទ្យាល័យពួក ដំឡើងតួនាទីលោកស្រីជា ប្រធានក្រុមបច្ចេកទេសភាសាខ្មែរទាំងកម្រិតមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិប្រចាំវិទ្យាល័យ បន្ទាប់ មកនៅឆ្នាំ២០០៤ គណៈកម្មាការវិទ្យាល័យក៏បានតែងតាំងលោកស្រីជានាយិការងបម្រុង។ ប៉ុន្តែនៅ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០០៥ លោកស្រីក៏បានផ្ទេរការងារមកបម្រើការនៅវិទ្យាល័យឥន្រ្ទទេវី ដែលស្ថិត នៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញវិញ។
នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០០៧ លោកស្រីបានចូលបម្រើការងារនៅវិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង ក្នុងតួនាទីជាអគ្គលេខាធិការកម្មវិធីសិក្សានៃសាលារៀន អន្តរទ្វីប អាមេរិកាំង ទទួលបន្ទុកឯកសារសិស្សពីថ្នាក់មត្តេយ្យសិក្សា ដល់សិស្សកម្រិតមធ្យមសិក្សាទុតិយភូមិ បន្ទាប់មកនៅខែសីហា ឆ្នាំ២០០៨ គណៈគ្រប់គ្រងវិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង បានដំឡើង តួនាទីលោកស្រីទៅជាចាងហ្វាងរងទទួលបន្ទុករដ្ឋបាលអប់រំ ហើយបន្ទាប់មកទៀតនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១០ បានឡើងតួនាទីទៅជាសមាជិកក្រុមប្រឹក្សាភិបាលបម្រុងរហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១០ ត្រូវបានប្រកាសជាសមាជិកក្រុមប្រឹក្សាភិបាលពេញសិទ្ធិ។
ក្រោយមកទៀតនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១១ លោកស្រី បានបន្តឡើងតួនាទីជាប្រធានផ្នែកលេខាធិការកម្មវិធីសិក្សានៃ សាលារៀន អន្តរទ្វីប អាមេរិកាំង ដែលបន្ថែមពីលើតួនាទីជាចាងហ្វាងរងទទួលបន្ទុករដ្ឋបាលអប់រំ។ យោងទៅលើសមត្ថភាពការងារ ការខិតខំប្រឹងប្រែង និងភាពតស៊ូ អត់ធ្មត់ក្នុងការបំពេញការងារក្នុងរយៈពេលច្រើនឆ្នាំកន្លងមក នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១២ លោកស្រីក៏បាន ដំឡើងតួនាទីជាចាងហ្វាងទទួលបន្ទុករដ្ឋបាលអប់រំ និងប្រធានផ្នែកលេខាធិការកម្មវិធីសិក្សារហូតមកដល់ពេលបច្ចុប្បន្ន។

លោក សែម ពេជ្រ
នាយកកីឡា និងប្រធានក្រុមប្រឹក្សាវិន័យ
លោក សែម ពេជ្រ គឺជាមនុស្សម្នាក់ដែលអត់ធ្មត់ មិនរុញរានឹងការងារ ហើយគឺជាមនុស្សដែលចូលចិត្ត វិស័យកីឡា ជាពិសេសវិស័យកីឡាបាល់ទាត់។ លោកបានបញ្ចប់ការសិក្សា នៅសាលាមធ្យមសិក្សាអប់រំកាយ និងកីឡា និងបរិញ្ញាបត្រភាសាអង់គ្លេស នៅសកលវិទ្យាល័យ ធនធានមនុស្ស។ បច្ចុប្បន្នលោក ជានាយកកីឡានៃវិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង ដែលជាសាលាមួយ ទទួលបានការគាំទ្រយ៉ាងខ្លាំងពី សំណាក់សិស្សានុសិស្ស មាតាបិតា អ្នកអាណាព្យាបាល នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
លោកបានប្រឡូកក្នុងវិស័យកីឡាបាល់ទាត់តាំងពី័វ័យកុមារ ហើយលោកក៏ធ្លាប់ជាប់ជាកីឡាករបាល់ទាត់ជម្រើសជាតិផងដែរ។ នៅថ្ងៃ០១ ខែតុលា ឆ្នាំ២០០១ លោកបានក្លាយជាគ្រូអប់រំកាយ និងកីឡា នៅវិទ្យាល័យ ជា ស៊ីម បឹងកេងកង ក្នុងរាជធានីភ្នំពេញ។
នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០០៧ លោកបានចូលបម្រើការងារជាគ្រូកីឡាបាល់ទាត់ (បុគ្គលិកក្រៅម៉ោង) នៃសាលារៀន អន្តរទ្វីប អាមេរិកាំង។ បន្ទាប់មកនៅឆ្នាំ២០០៨ លោកក៏បានប្តូរតួនាទីជាគ្រូវិន័យ និងកីឡា ហើយនៅឆ្នាំ២០០៩ លោកបានដំឡើងតួនាទីជាប្រធានផ្នែកកីឡា។
ដោយយោងទៅលើសមត្ថភាពការងារ ការខិតខំប្រឹងប្រែង និងភាពតស៊ូអត់ធ្មត់ក្នុងការបំពេញការងារ ក្នុងរយៈពេល០៩ឆ្នាំ ដែលលោកបានបម្រើការងារជូនសាលារៀន អន្ដរទ្វីប អាមេរិកាំង លោកត្រូវបានដំឡើងតួនាទីជានាយកកីឡា និងជាប្រធានក្រុមប្រឹក្សាវិន័យ នៅឆ្នាំ២០១០ រហូតដល់បច្ចុប្បន្ន។

លោក ទ្រី ណូរី
លេខាប្រតិបត្តិប្រធានសាលា និងជាប្រធានអ្នកកត់ត្រាប្រវត្តិសាស្រ្តប្រចាំសាលាមី
លោក ទ្រី ណូរី កើតនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ១៩៨៤ នៅខេត្តក្រចេះ។ លោកទទួលបានសញ្ញាបត្រគ្រូបង្រៀនមធ្យមសិក្សាបឋមភូមិ ឯកទេសអក្សរសាស្រ្តខ្មែរ និងសីលធម៌-ពលរដ្ឋវិជ្ជា ពីមជ្ឈមណ្ឌលបណ្តុះបណ្តាលគ្រូមធ្យមសិក្សាភូមិភាគខេត្តកំពង់ចាម ឆ្នាំ២០០៤ ហើយលោកទទួលបានសញ្ញាបត្រកម្រិតបរិញ្ញាបត្រវិទ្យាសាស្រ្តអប់រំ ឯកទេសអក្សរសាស្រ្តខ្មែរ ពីសាកលវិទ្យាល័យខេមរៈ នៅឆ្នាំ២០១០។
លោកបានបម្រើការងារនៅអនុវិទ្យាល័យ (ខេត្តក្រចេះ) ជាគ្រូបង្រៀនផ្នែកមធ្យមសិក្សាបឋមភូមិ លើមុខវិជ្ជាភាសាខ្មែរ និងសីលធម៌-ពលរដ្ឋវិជ្ជា (ថ្នាក់ទី៧ ដល់ទី៩) ចាប់ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០០៧។ លោកបានចូលបម្រើការងារនៅសាលារៀន អន្តរទ្វីប អាមេរិកាំង នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០០៧ ក្នុងតួនាទីជាគ្រូបង្រៀនភាសាខ្មែរក្រៅម៉ោង។ ផ្អែកលើសមត្ថភាពរបស់លោកក្នុងការបង្រៀន លោកត្រូវបានទទួលការងារបន្ថែមជាគ្រូបន្ទុកថ្នាក់ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០០៨ និងត្រូវបានជ្រើសរើសជាគ្រូឆ្នើមចំណាត់ថ្នាក់លេខ១ ផ្នែកគ្រូមធ្យមសិក្សាបឋមភូមិ ប្រចាំឆ្នាំសិក្សា២០០៧-២០០៨។
លោកត្រូវបានដំឡើងតួនាទីពីគ្រូបង្រៀនភាសាខ្មែរ និងគ្រូបន្ទុកថ្នាក់ ទៅជាអ្នកកត់ត្រាប្រវត្តិសាស្រ្តប្រចាំសាលារៀន អន្តរទ្វីប អាមេរិកាំង នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០០៨។ ដោយស្មារតីឧស្សាហ៍ព្យាយាមក្នុងការងារ និងលទ្ធផលការងារល្អ លោកត្រូវបានបន្ថែមតួនាទីជាជំនួយការផ្ទាល់អនុប្រធាននាយកអប់រំ និងចាងហ្វាងមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៣។ លោកត្រូវបានដំឡើងតួនាទីជាលេខាប្រតិបត្តិប្រធានសាលា និងជាប្រធានអ្នកកត់ត្រាប្រវត្តិសាស្រ្តប្រចាំសាលា នាថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧។
បច្ចុប្បន្នលោកមានតួនាទីជាលេខាប្រតិបត្តិប្រធានសាលា និងជាប្រធានអ្នកកត់ត្រាប្រវត្តិសាស្រ្តប្រចាំសាលា ហើយជាសមាជិកគណៈកម្មទូទៅផងដែរ។

លោក ឃៀង វាសនា
ប្រធានគ្រូកុំព្យូទ័រ
លោក ឃៀង វាសនា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា ពីសកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងឆ្នាំ២០០៥ ហើយក៏បានបញ្ចប់ ថ្នាក់អនុបណ្ឌិតសិក្សាអភិវឌ្ឍន៍ នៅសាកលវិទ្យាល័យភូមិន្នភ្នំពេញ ក្នុងឆ្នាំ២០១៥ ផងដែរ។
លោកបានចូលបម្រើការនៅក្នុងក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៥ ក្នុងនាមជាប្រធានគ្រូកុំព្យូទ័រនៅសាសារៀន អន្តរទ្វីប អាមេរិកាំង ដែលគ្រប់គ្រងទៅលើកម្មវិធីសិក្សាកុំព្យូទ័រតាំងពីបឋមសិក្សា ដល់មធ្យមសិក្សា ក្នុងកម្មវិធីចំណេះដឹងទូទៅភាសាខ្មែរ។ មុនពេលលោកចូលបម្រើការនៅក្នុងក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន លោកធ្លាប់ជាអ្នកបម្រើការងារនៅអង្គការ។
គោលបំណងរបស់កម្មវិធីសិក្សាកុំព្យូទ័រនេះ គឺដើម្បីឱ្យសិស្សានុសិស្សអាចទទួលបាននូវចំណេះដឹងផ្នែកបច្ចេកវិទ្យាទំនើប ជាពិសេសបច្ចេកវិទ្យាព័ត៌មានវិទ្យា ដែលត្រូវបានប្រើប្រាស់ពាសពេញសកលលោក ក្នុងវិស័យផ្សេងៗដែលតម្រូវអោយមនុស្សម្នាក់ៗត្រូវមានជំនាញ និងចំណេះដឹងផ្នែកកុំព្យូទ័រ ដោយខានពុំបាន ក្នុងការបំពេញការងារប្រចាំថ្ងៃ។ ដោយមើលឃើញពីតម្រូវការដ៏ចាំបាច់នេះ សាលារៀន អន្តរទ្វីប អាមេរិកាំង បានបង្កើតកម្មវិធីបណ្តុះបណ្តាលផ្នែកកុំព្យូទ័រឡើង ដើម្បី ផ្តល់ជូនសិស្សានុសិស្ស នូវចំណេះដឹង និងជំនាញកុំព្យូទ័រពិតប្រាកដ ព្រមទាំងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញការងាររបស់ខ្លួនប្រកបដោយជោគជ័យទៅអនាគត។

លោក ប៊ុត សត្យា
អនុប្រធានគ្រូកុំព្យូទ័រ
លោក ប៊ុត សត្យា បានបញ្ចប់ការសិក្សាបរិញ្ញាបត្រ ផ្នែកគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា ពីវិទ្យាសា្ថនស៊ីតិក នៅក្នុងឆ្នាំ២០១៣។ លោក ប៊ុត សត្យា បានចូលបម្រើការងារនៅក្នុងក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៣ ក្នុងតួនាទីជាគ្រូបង្រៀនកុំព្យូទ័រ ផ្នែកបឋមសិក្សា ដល់មធ្យមសិក្សា (ក្រៅម៉ោង)។ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ លោកត្រូវបានប្តូរតួនាទីពីគ្រូបង្រៀនក្រៅម៉ោង ទៅជាគ្រូបង្រៀនពេញម៉ោង។
ដោយយោងទៅលើសមត្ថភាពការងារ ការខិតខំប្រឹងប្រែង និងភាពតស៊ូ អត់ធ្មត់ក្នុងការបំពេញការងារ លោកទទួលបានការដំឡើងតួនាទីពីគ្រូបង្រៀនពេញម៉ោង ទៅជាអនុប្រធានគ្រូកុំព្យូទ័រ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ ក្នុងនាមជាអនុប្រធានកុំព្យូទ័រនៅសាលារៀន អន្តរទ្វីប អាមេរិកាំង ដែលគ្រប់គ្រងទៅលើកម្មវិធីសិក្សាកុំព្យូទ័រតាំងពីបឋមសិក្សា ដល់មធ្យមសិក្សាក្នុងកម្មវិធីចំណេះដឹងទូទៅភាសាខ្មែរ។
មុនពេលលោកចូលបម្រើការនៅក្នុងក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន លោកធ្លាប់ជាអ្នកបម្រើការងារនៅអង្គការ។ គោលបំណងរបស់កម្មវិធីសិក្សាកុំព្យូទ័រនេះ គឺដើម្បីឱ្យសិស្សានុសិស្សអាចទទួលបាននូវចំណេះដឹងផ្នែកបច្ចេកវិទ្យាទំនើប ជាពិសេសបច្ចេកវិទ្យាព័ត៌មានវិទ្យា ដែលត្រូវបានប្រើប្រាស់ពាសពេញសកលលោក ក្នុងវិស័យផ្សេងៗដែលតម្រូវអោយមនុស្សម្នាក់ៗត្រូវមានជំនាញ និងចំណេះដឹងផ្នែកកុំព្យូទ័រ ដោយខានពុំបាន ក្នុងការបំពេញការងារប្រចាំថ្ងៃ។
ដោយមើលឃើញពីតម្រូវការដ៏ចាំបាច់នេះ សាលារៀន អន្តរទ្វីប អាមេរិកាំង បានបង្កើតកម្មវិធីបណ្តុះបណ្តាលផ្នែកកុំព្យូទ័រឡើង ដើម្បី ផ្តល់ជូនសិស្សានុសិស្ស នូវចំណេះដឹង និងជំនាញកុំព្យូទ័រពិតប្រាកដ ព្រមទាំងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញការងាររបស់ខ្លួនប្រកបដោយជោគជ័យទៅពេលអនាគត។

លោក សូ សារុំ
ប្រធានផ្នែករដ្ឋបាលសាលារៀន អន្តរទ្វីប អាមេរិកាំង
លោក សូ សារុំ កើតនៅឆ្នាំ១៩៨១ នៅខេត្តតាកែវ។ លោកទទួលបានសញ្ញាបត្រមធ្យមសិក្សាគរុកោសល្យ នៅឆ្នាំ២០០១ និងបរិញ្ញាបត្រសេដ្ឋកិច្ចអភិវឌ្ឍន៍ និងអភិវឌ្ឍន៍ជនបទ នៃសាកលវិទ្យាល័យមេគង្គកម្ពុជា ក្នុងឆ្នាំ ២០១០។
លោកបានចូលបម្រើការងារក្របខណ្ឌរដ្ឋនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០០៣ រហូតដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០០៦។ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០០៦ លោកបានចូលបម្រើការងារនៅអង្គការដើម្បីភាពញញឹមនៃកុមារ ដែលមានមូលដ្ឋាននៅក្នុងទីក្រុងភ្នំពេញ មានតួនាទីជាគ្រូបង្រៀនពេញម៉ោង លើមុខវិជ្ជាគណិតវិទ្យា និងរូបវិទ្យា សម្រាប់សិស្សថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ត្រៀមចូលមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ នៃអង្គការដើម្បីភាពញញឹមនៃកុមារ។
នៅឆ្នាំ២០០៨ លោកត្រូវបានដំឡើងតួនាទីជាជំនួយការផ្ទាល់ប្រធានសាលាថ្នាក់ឆ្នាំសិក្សាមូលដា្ឋន ទទួល បន្ទុកលើការងាររដ្ឋបាលសាលា និងការងារសិក្សាធិការសិស្ស។ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៥ លោកក៏បានចូល បម្រើការងារនៅសាលារៀន អន្តរទ្វីប អាមេរិកាំង ដែលមានតួនាទីជាប្រធានផ្នែកលេខាធិការកម្មវិធីសិក្សា។
គោលបំណងផ្នែកនេះ គឺដើម្បីបំពេញសេវាកម្មទូទៅសម្រាប់តម្រូវការរៀន និងបង្រៀនឱ្យបានល្អ និងប្រកប ដោយប្រសិទ្ធិភាពខ្ពស់ ជាពិសេសការរៀបចំឯកសារគតិយុត្តិផ្សេងៗដែលជាតម្រូវការរបស់ការិយាល័យអប់រំខណ្ឌ មន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ និងនាយកដ្ឋានចំណេះទូទៅឱ្យស្របតាមក្របខណ្ឌច្បាប់គុណវុឌ្ឍិជាតិ។

លោក ដាង វិបុល
ចាងហ្វាងរងមធ្យមសិក្សាទុតិយភូមិ
បន្ទាប់ពីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែក អប់រំ ពីវិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ក្នុងឆ្នាំ២០១៥ លោក ដាង វិបុល បានចាប់ផ្ដើមបម្រើការងារជាគ្រូ ភាសាអង់គ្លេស ក្រៅម៉ោងនៅសាលារៀន អន្តរទ្វីប អាមេរិកាំង នៅថ្ងៃទី៣០ ខែកញ្ញា នៅក្នុងឆ្នាំដដែលនោះ ហើយក្រោយមកក៏បានផ្លាស់ប្ដូរទៅគ្រូពេញម៉ោងនៅឆ្នាំបន្ទាប់។ ជាមួយទស្សនវិស័យ និងបំណងចង់ចូលរួមចំណែកយ៉ាងសកម្មក្នុងវិស័យអប់រំ លោកក៏ត្រូវបានតំឡើងតួនាទីជាអនុប្រធានគ្រូនៃកម្មវិធីសិក្សាភាសាអង់គ្លេស នៅខែមីនា ឆ្នាំ២០១៨ ហើយបន្ទាប់មកត្រូវបានតំឡើងទៅជាប្រធានគ្រូនៃកម្មវិធីសិក្សាភាសាអង់គ្លេស នៅខែមេសា ឆ្នាំ២០១៩។ តួនាទីថ្មីរបស់លោកអនុញ្ញាតឱ្យលោកអាចដើរតួនាទីកាន់តែសំខាន់នៅក្នុងការសម្របសម្រួល និងចូលរួមវិភាគទានដល់ដំណើរការបង្រៀន និងរៀននៃកម្មវិធីសិក្សាភាសាអង់គ្លេស ខណៈធ្វើការយ៉ាងជិតស្និទ្ធិជាមួយគណគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សមកពីគ្រប់កម្រិតតាំងពីថ្នាក់ក្រោមមតេយ្យរហូតដល់ថ្នាក់ទី១២នៃកម្មវិធីចំណេះទូទៅខ្មែរនៃសាលារៀន អន្តរទ្វីប អាមេរិកាំង។ ដោយមើលឃើញពីគុណភាពការងារ និងការលះបង់ប្រឹងប្រែងរបស់លោកដើម្បីការអប់រំ ព្រមទាំងការរីកលូតលាស់របស់សាលារៀន លោកក៏ត្រូវបានតំឡើងតួនាទីជា ចាងហ្វាងរងមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១។
លោកជឿជាក់ថា ការអប់រំគឺពិតជាមានសារសំខាន់ណាស់មិនថានៅក្នុងយុគសម័យណាក៏ដោយ ហើយតួនាទីជាអ្នកអប់រំគឺកាន់តែចាំបាច់ណាស់ទៅទៀត។ ដូច្នេះហើយសូមលោកគ្រូ អ្នកគ្រូ មាតា បិតា និងលោកអ្នកអាណាព្យាបាល មេត្តាយកចិត្តទុកដាក់ និងចូលរួមលើកកម្ពស់គុណភាព និងប្រសិទ្ធិភាពអប់រំឱ្យកាន់តែប្រសើរឡើងថែមទៀតដើម្បីជាប្រយោជន៍ដល់អនាគតអ្នកជំនាន់ក្រោយ។ បន្ថែមពីលើនេះ ប្អូនសិស្សានុសិស្ស ក្នុងនាមជាអ្នកទទួលខុសត្រូវបន្តលើអនាគតខ្លួន និងមនុស្សជាតិទាំងអស់ គប្បីកុំធ្វេសប្រហែស ខ្ជះខ្ជាយពេលវាលា និងកម្លាំងកាយចិត្ត ហើយប្រឹងប្រែងលត់ដំសមត្ថភាពខ្លួនទាន់នៅក្មេងដើម្បីអាចដើរតួនាទីយ៉ាងសកម្មជាអ្នកដឹកនាំមុខនៅក្នុងវិស័យដែលខ្លួនពេញចិត្ត និងចូលរួមចំណែកដល់ការរីកចម្រើនឥតឈប់ឈររបស់សង្គមជាតិ និងពិភពលោកទាំងមូល។ លោកសង្កត់ធ្ងន់ថា ដើម្បីធ្វើដូច្នេះបាន វាសំខាន់ណាស់ដែលប្អូនៗត្រូវយកចិត្តទុកដាក់មិនត្រឹមតែទៅលើការសិក្សាគ្រប់មុខវិជ្ជាដែលប្អូនៗកំពុងរៀនឱ្យអស់ពីសមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែត្រូវប្រឹងប្រែងហាត់ពត់បុគ្គលិកលក្ខណៈ ឥរិយាបថក្នុងការរស់នៅ ហើយកសាងមូលដ្ឋានគ្រឹះ និងដុសខាត់ចំណេះជំនាញរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួនពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។ សូមបន្តលូតលាស់ឆ្ពោះទៅមុខជាមួយនឹងភាពរីករាយ និងនាំយកសុភមង្គលទៅដល់មនុស្សគ្រប់គ្នាដែលប្អូនបានជួប។

លោក ញឹម ពិសិដ្ឋ
ប្រធានគ្រូភាសាអង់គ្លេស
នៅក្នុងឆ្នាំ២០១៥ លោក ញឹម ពិសិដ្ឋបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកអប់រំពី សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (វិទ្យាស្ថានភាសាបរទេស)។ នៅក្នុងឆ្នាំដដែលនោះ លោកញឹម ពិសិដ្ឋ បានចូលបម្រើការងារនៅសាលារៀន អន្តរទ្វីប អាមេរិកាំង នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ ក្នុងនាមជាគ្រូបង្រៀនភាសាអង់គ្លេសក្រៅម៉ោង បន្ទាប់មកលោកក៏បានប្តូរតួនាទីទៅជាគ្រូបង្រៀនភាសាអង់គ្លេសពេញម៉ោងនៅឆ្នាំ២០១៦។
ដោយសារសមត្ថភាព និងឆន្ទៈខ្ពស់ក្នុងការបំពេញការងារ លោកត្រូវបានតំឡើងតួនាទីទៅជាអនុប្រធានគ្រូនៃកម្មវិធីភាសាអង់គ្លេសនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីជួយសម្រួលដល់កម្មវិធីសិក្សាភាសាអង់គ្លេសតាំងពីកម្រិតមត្តេយ្យ បឋម និងមធ្យមសិក្សាក្នុងកម្មវិធីចំណេះដឹងទូទៅភាសាខ្មែរនៅសាលារៀន អន្តរទ្វីប អាមេរិកាំង។

លោក នាក់ លីណា
អនុប្រធានផ្នែករដ្ឋបាល សាលារៀន អន្តរទ្វីប អាមេរិកាំង
លោក នាក់ លីណា កើតនៅឆ្នាំ១៩៨៧ នៅរាជធានីភ្នំពេញ។ លោកទទួលបានបរិញ្ញាបត្រ ហិរញ្ញវត្ថុ និងធានាគារនៃសាកលវិទ្យាល័យជាតិគ្រប់គ្រងក្នុងឆ្នាំ២០១០។ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៥ លោកបានចូលបម្រើការងារនៅ សាលារៀន អន្តរទ្វីប អាមេរិកាំង ក្នុងតួនាទីជាលេខាធិការកម្មវិធីសិក្សានៃសាលារៀន អន្តរទ្វីប អាមេរិកាំង។ ដោយយោងទៅលើសមត្ថភាពការងារ ការខិតខំប្រឹងប្រែង តស៊ូអត់ធ្មត់ សកម្មក្នុងការបំពេញការងារនឹងរួមចំណែកក្នុងការអភិវឌ្ឍផ្នែកលេខាធិការកម្មវិធីសិក្សាលោកត្រូវបានដំឡើងតួនាទីពីលេខាធិការកម្មវិធីសិក្សា ទៅជាអនុប្រធានផ្នែកលេខាធិការកម្មវិធីសិក្សារហូតមកដល់ពេលបច្ចុប្បន្ន។
គោលបំណង ផ្នែកលេខាធិការកម្មវិធីសិក្សា គឺដើម្បីបំពេញសេវាកម្មទូទៅសម្រាប់តម្រូវការរៀន និងបង្រៀនឱ្យបានល្អ និងប្រកបដោយប្រសិទ្ធិភាពខ្ពស់ ជាពិសេសការរៀបចំឯកសារគតិយុត្តិផ្សេងៗ ដែលជាតម្រូវការរបស់ការិយាល័យអប់រំខណ្ឌ មន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ និងនាយកដ្ឋានចំណេះទូទៅឱ្យស្របតាមក្របខណ្ឌច្បាប់គុណវុឌ្ឍិជាតិ។
បច្ចុប្បន្នលោកមានតួនាទីជាអនុប្រធានលេខាធិការកម្មវិធីសិក្សា ហើយជាសមាជិកគណៈកម្មទូទៅផងដែរ។
លោក នាក់ លីណា កើតនៅឆ្នាំ១៩៨៧ នៅរាជធានីភ្នំពេញ។ លោកទទួលបានបរិញ្ញាបត្រ ហិរញ្ញវត្ថុ និងធានាគារនៃសាកលវិទ្យាល័យជាតិគ្រប់គ្រងក្នុងឆ្នាំ២០១០។ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៥ លោកបានចូលបម្រើការងារនៅ សាលារៀន អន្តរទ្វីប អាមេរិកាំង ក្នុងតួនាទីជាលេខាធិការកម្មវិធីសិក្សានៃសាលារៀន អន្តរទ្វីប អាមេរិកាំង។ ដោយយោងទៅលើសមត្ថភាពការងារ ការខិតខំប្រឹងប្រែង តស៊ូអត់ធ្មត់ សកម្មក្នុងការបំពេញការងារនឹងរួមចំណែកក្នុងការអភិវឌ្ឍផ្នែកលេខាធិការកម្មវិធីសិក្សាលោកត្រូវបានដំឡើងតួនាទីពីលេខាធិការកម្មវិធីសិក្សា ទៅជាអនុប្រធានផ្នែករដ្ឋបាល សាលារៀន អន្តរទ្វីបអាមេរិកាំងរហូតមកដល់ពេលបច្ចុប្បន្ន។
គោលបំណង ផ្នែករដ្ឋបាល សាលារៀន អន្តរទ្វីប អាមេរិកាំង គឺដើម្បីបំពេញសេវាកម្មទូទៅសម្រាប់តម្រូវការរៀន និងបង្រៀនឱ្យបានល្អ និងប្រកបដោយប្រសិទ្ធិភាពខ្ពស់ ជាពិសេសការរៀបចំឯកសារគតិយុត្តិផ្សេងៗ ដែលជាតម្រូវការរបស់ការិយាល័យអប់រំខណ្ឌ មន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ និងនាយកដ្ឋានចំណេះទូទៅឱ្យស្របតាមក្របខណ្ឌច្បាប់គុណវុឌ្ឍិជាតិ។
បច្ចុប្បន្នលោកមានតួនាទីជាអនុប្រធានផ្នែករដ្ឋបាល សាលារៀន អន្តរទ្វីបអាមេរិកាំង ហើយជាសមាជិក
គណៈកម្មទូទៅផងដែរ។

លោក គង កង
អនុប្រធានគ្រូនៃកម្មវិធីភាសាអង់គ្លេស សាខាម៉ៅសេទុង
លោក គង កង កើតនៅថ្ងៃ ទី២៤ ខែកញ្ញា ឆ្នាំ១៩៨៤ ក្នុងខេត្តកណ្តាល។ លោកជាកូនទីពីរនៅក្នុងគ្រួសារ។ នៅក្នុងឆ្នាំ ២០០៧ លោក គង គង បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកអក្សរសាស្រ្តអង់គ្លេសពីសកលវិទ្យាល័យធនធានមនុស្ស។ គាត់បានចូលបម្រើការងារផ្នែកបង្រៀនភាសាអង់គ្លេសនៅក្នុងអង្គការក្រៅរដ្ឋាភិបាលមួយកន្លែងនៅក្នុងទីក្រុងភ្នំពេញ ចាប់ពីឆ្នាំ ២០០៧ ដល់ ២០១៤។ នៅក្នុងអំឡុងពេលនោះ លោក ក៏ជាគ្រូភាសាអង់គ្លេសនៅសាលាឯកជនក្រៅម៉ោងផងដែរ។ ក្រោយមកទៀត លោកក៏ត្រូវបានជ្រើសរើសឲ្យមកបង្រៀនភាសាអង់គ្លេសថ្នាក់ក្រៅម៉ោងនៅសាលារៀន អន្តរទ្វីប អាមេរិកាំង នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤។ ចាប់ពីឆ្នាំ ២០១៦ រហូតដល់ ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ លោកត្រូវបានតំឡើងតួនាទីទៅជាគ្រូបង្រៀនអង់គ្លេសថ្នាក់ពេញម៉ោង។
ដោយសារតែសមត្ថភាពការងារ និងការខិតខំប្រឹងប្រែងរបស់គាត់ លោក គង កង ត្រូវបានតំឡើងតួនាទីទៅជាអនុប្រធានគ្រូភាសាអង់គ្លេសនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ដើម្បីជួយសម្រួលកម្មវិធីសិក្សាភាសាអង់គ្លេសចាប់ពីកម្រិតមត្តេយ្យនិង បឋមសិក្សា និងមធ្យមសិក្សាក្នុងកម្មវិធីចំណេះដឹងទូទៅភាសាខ្មែរនៅសាលារៀន អន្តរទ្វីប អាមេរិកាំង។

អ្នកស្រី លួន ស្រីទូច
ប្រធានអ្នកប្រឹក្សាសិក្សាសាលា
អ្នកស្រី លួន ស្រីទូច បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រចិត្តវិទ្យាពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅឆ្នាំ២០១០។ អ្នកស្រីបានចូលបម្រើការងារជា អ្នកសម្របសម្រួលកម្មវិធី ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១១ ដល់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១២ នៅអង្គការសមាគមថែទាំគ្រួសារកម្ពុជា
(រ៉ាក់) (RHAC) ផ្តោតទៅលើការអប់រំ និងការប្រឹក្សាយោបល់ដល់យុវវ័យ នៅក្នុងសហគមន៍ ដូចជា៖ ផលលំបាកនៃបោះបង់ការសិក្សានៅវ័យក្មេងពេក ការថែទាំសុខភាពផ្លូវកាយ និង ផ្លូវចិត្ត
អនាម័យក្នុងការរស់នៅ ការស្លៀកពាក់ ការបរិភោគ ការរៀបចំផែនការគ្រួសារ និងសុខភាពបន្តពូជ។ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១២ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៥ អ្នកស្រីក៏បានប្តូរទៅបម្រើការងារជា បុគ្គលិកកម្មវិធី នៅអង្គការមូលនិធិស្ម័គ្រចិត្តកម្ពុជា (Cambodia Volunteer Foundation) ក្នុងការសម្របសម្រួលចំពោះអ្នកស័្មគ្រចិត្តជាជនជាតិបរទេស ដែលពួកគាត់មកស្ម័គ្រចិត្តជួយនៅតាមអង្គការនានានៅប្រទេសកម្ពុជា ដូចជាជួយបង្រៀន ភាសាអង់គ្លេស ថែទាំទារក កុមារ ប្រឹក្សាយោបល់ដល់ប្អូនៗ។
អ្នកស្រី លួន ស្រីទូច បានចូលបម្រើការងារជាអ្នកប្រឹក្សាសិក្សាសាលា (School Counselor) នៅសាលារៀន អន្តរទ្វីប អាមេរិកាំង នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៥។ អ្នកស្រីបានរួមចំណែកក្នុងការចែករំលែកនូវវិធីសាស្រ្តសិក្សា អប់រំវិន័យ និងសីលធម៌ទៅដល់សិស្សានុសិស្សដែលកំពុងមានវត្តមាននៅសាលារៀន អន្តរទ្វីប អាមេរិកាំងយ៉ាងសកម្មដើម្បីឱ្យទទួលបាននូវគុណភាពសិក្សា វិន័យ និងសីលធម៌។ មិនតែប៉ុណ្ណោះ អ្នកស្រីបានដើរតួនាទីយ៉ាងសំខាន់ជាអ្នកចិត្តសាស្រ្តក្នុងការជួយសម្របសម្រួល និងប្រឹក្សាបញ្ហាផ្លូវចិត្តទៅដល់សិស្សានុសិស្ស និងក្រុមការងារផ្ទាល់ ។
ដោយយោងទៅលើសមត្ថភាពការងារ ខិតខំប្រឹងប្រែង និងភាពតស៊ូ អត់ធ្មត់ ក្នុងការបំពេញការងារអស់រយៈពេល៦ឆ្នាំ អ្នកស្រីត្រូវបានដំឡើងតួនាទីពីអ្នកប្រឹក្សាសិក្សាសាលា ទៅជាប្រធានអ្នកប្រឹក្សាសិក្សាសាលា នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ដែលបច្ចុប្បន្ន នឹងត្រូវជួយសម្របសម្រួលលើអ្នកប្រឹក្សាសិក្សាសាលាទាំងប្រាំមួយសាខា។ សាលាមានការ
កោតសរសើរយ៉ាងស្មោះចំពោះអ្នកស្រី ដែលមានការលះបង់ខ្ពស់ និងខិតខំអស់ពីកម្លាំងកាយចិត្តបំពេញការងារ ដែលបានរួមចំណែកក្នុងការអភិវឌ្ឍស្ថាប័នឱ្យទទួលបានជោគជ័យរហូតមកដល់បច្ចុប្បន្ននេះ។

អ្នកស្រី ពៅ ស៊ីថា
អនុប្រធានអ្នកប្រឹក្សាសិក្សាសាលា
អ្នកស្រី ពៅ ស៊ីថា ជាបុគ្គលដែលចូលចិត្តការងារជួយដល់សង្គម និងបុគ្គលដែលមានវិបត្តិ។ ហេតុដូច្នេះហើយទើបអ្នកស្រីជ្រើសរើសយកមុខវិជ្ជាចិត្តវិទ្យាមកសិក្សានៅកម្រិតមហាវិទ្យាល័យ និងនៅពេលបញ្ចប់ការសិក្សាអ្នកស្រីបានបម្រើការងារភាគច្រើនពាក់ព័ន្ធជាមួយការងារសង្គម។
អ្នកស្រី បានបញ្ចប់បរិញ្ញាបត្រផ្នែកចិត្តវិទ្យានៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អ្នកស្រីធ្លាប់ស្មគ្រ័ចិត្តតាមអង្គការនានាធ្វើជាគ្រូបង្រៀនបឋមសិក្សា និងអ្នកសង្គមកិច្ចជួយដល់កុមារក្នុងសហគមន៍។ នៅឆ្នាំ២០១១កញ្ញាបានចូលបម្រើការងារក្នុងសាលារៀន អន្តរទ្វីប អាមេរិកាំង ជាអ្នកប្រឹក្សាសិក្សាសាលាក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា ដោយផ្អែកលើសមត្ថភាព និងភាពខិតខំប្រឹងប្រែងអ្នកស្រីត្រូវបានតំឡើងតួនាទីជាអនុប្រធានអ្នកប្រឹក្សាសិក្សាសាលានៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១។
ដោយពេញចិត្ត លើទស្សនវិស័យ និងប្រព័ន្ធអប់រំរបស់សាលារៀន អន្តរទ្វីប អាមេរិកាំង និងចង់ចូលរួមចំណែកក្នុងការអប់រំទាំងផ្លូវកាយ និងផ្លូវចិត្ត ដល់កុមារ និងយុវជន ជំនាន់ក្រោយប្រកបដោយគុណភាព វិន័យ និង សីលធម៌ជាសសរទ្រូងសម្រាប់ប្រទេសជាតិនាពេលខាងមុខទើបអ្នកស្រីធ្វើការនៅទីនេះអស់រយៈពេលជាច្រើនឆ្នាំ។
ជាចុងក្រោយអ្នកស្រីសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះមាតាបិតា និងសិស្សានុសិស្សទាំងអស់ដែលបានសហការចូលរួមជាមួយសាលាកន្លងមក។ អ្នកស្រីតាំងចិត្តថានឹងខិតខំបន្ថែមទៀតដើម្បីរួមចំណែកក្នុងការអភិវឌ្ឍដល់ប្អូនៗ និងស្ថាប័នផងដែរ។
សូមអរគុណ!

លោក គុណ ប៊ុន្ថា
អនុប្រធានគ្រូកុំព្យូទ័រ
លោក គុណ ប៊ុន្ថា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ ពីវិទ្យាសា្ថន អភិវឌ្ឍន៍អាស៊ីសច្ចៈ នៅក្នុងឆ្នាំ២០១៦។ លោក គុណ ប៊ុន្ថា បានចូលបម្រើការងារនៅក្នុងក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងតួនាទីជាគ្រូបង្រៀនកុំព្យូទ័រពេញម៉ោង ផ្នែកបឋមសិក្សា ដល់មធ្យមសិក្សា។
ដោយយោងទៅលើសមត្ថភាពការងារ ការខិតខំប្រឹងប្រែង និងភាពតស៊ូ អត់ធ្មត់ក្នុងការបំពេញការងារ លោកទទួលបានការដំឡើងតួនាទីពីគ្រូបង្រៀនកុំព្យូទ័រពេញម៉ោង ទៅជាអនុប្រធានគ្រូកុំព្យូទ័រ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ក្នុងនាមជាអនុប្រធានកុំព្យូទ័រនៅសាលារៀន អន្តរទ្វីប អាមេរិកាំង ដែលគ្រប់គ្រងទៅលើកម្មវិធីសិក្សាកុំព្យូទ័រតាំងពីបឋមសិក្សា ដល់មធ្យមសិក្សាក្នុងកម្មវិធីចំណេះដឹងទូទៅភាសាខ្មែរ។
គោលបំណងរបស់កម្មវិធីសិក្សាកុំព្យូទ័រនេះ គឺដើម្បីឱ្យសិស្សានុសិស្សអាចទទួលបាននូវចំណេះដឹងផ្នែកបច្ចេកវិទ្យាទំនើប ជាពិសេសបច្ចេកវិទ្យាព័ត៌មានវិទ្យា ដែលត្រូវបានប្រើប្រាស់ពាសពេញសកលលោក ក្នុងវិស័យផ្សេងៗដែលតម្រូវអោយមនុស្សម្នាក់ៗត្រូវមានជំនាញ និងចំណេះដឹងផ្នែកកុំព្យូទ័រ ដោយខានពុំបាន ក្នុងការបំពេញការងារប្រចាំថ្ងៃ។
ដោយមើលឃើញពីតម្រូវការដ៏ចាំបាច់នេះ សាលារៀន អន្តរទ្វីប អាមេរិកាំង បានបង្កើតកម្មវិធីបណ្តុះបណ្តាលផ្នែកកុំព្យូទ័រឡើង ដើម្បី ផ្តល់ជូនសិស្សានុសិស្ស នូវចំណេះដឹង និងជំនាញកុំព្យូទ័រពិតប្រាកដ ព្រមទាំងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញការងាររបស់ខ្លួនប្រកបដោយជោគជ័យទៅពេលអនាគត។