គ្រូបង្រៀន

សាលារៀន អន្ដរទ្វីប អាមេរិកាំង (AIS) មានលោកគ្រូ អ្នកគ្រូ ប្រកបដោយវិជ្ជាជីវៈគ្រូបង្រៀន បទពិសោធន៍ ទេពកោសល្យ និងមានជំនាញគ្រប់គ្រាន់ក្នុងការបង្រៀន ដែលធ្វើឱ្យសិស្សានុសិស្សងាយយល់ ឆាប់ចាប់បាន ឆាប់ចេះ ហើយសិស្សានុសិស្សនឹងទទួលបានការអប់រំ ចំណេះដឹង ចំណេះធ្វើ និងសមត្ថភាព យ៉ាងពិតប្រាកដ។ ម្យ៉ាងវិញទៀត សិស្សានុសិស្សនឹងទទួលបានការអនុវត្តជាក់ស្តែងតាមរយៈ សកម្មភាព បង្រៀនក្នុងថ្នាក់ និងសកម្មភាពបន្ថែមលើមុខវិជ្ជាជំនាញ។ លើសពីនេះទៅទៀត លោកគ្រូ អ្នកគ្រូ ត្រូវបាន ជ្រើសរើសដោយប្រុងប្រយ័ត្ន ដើម្បីធានាបានថា ពួកគាត់អាចបង្រៀនសិស្សប្រកបដោយគុណភាព និងប្រសិទ្ធិ ភាពខ្ពស់។