គ្រូមុខវិជ្ជាជំនាញ

សាររបស់លោកគ្រូ អ្នកគ្រូជំនាញ

ជម្រាបសួរ! អស់លោក លោកស្រី និងសិស្សានុសិស្សទាំងអស់ យើងខ្ញុំទាំងអស់គ្នាជាគ្រូជំនាញ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង ផ្នែកបឋមសិក្សា សូមស្វាគមន៍នូវការចូលមើល គេហទំព័ររបស់សាលារៀនយើងខ្ញុំ ពិតជាពិសេសមែនក្រៅពីផ្តល់ចំណេះដឹងទូទៅសាលារៀនយើងបាន បញ្ចូលនូវកម្មវិធីសិក្សាជំនាញផ្សេងៗ សម្រាប់ឱ្យសិស្សានុសិស្សទាំងអស់មានកាយសម្បទាមាំមួន មានបញ្ញា ស្មារតីរហ័សរហួន មានគំនិតច្នៃប្រឌិត មានភាពប៉ិនប្រសព្វ ពិសេសគឺបណ្តុះសិស្សឱ្យមានភាពក្លាហានក្នុង ការបញ្ចេញសមត្ថភាពចំណេះជំនាញដែលខ្លួនមានដោយមិនមានការភ័យខ្លាច និងខ្មាសអៀន។ ក្នុងនាមពួក យើងខ្ញុំទាំងអស់ដែលជាគ្រូបណ្តុះបណ្តាលនូវមុខវិជ្ជាជំនាញ យើងនឹងរិះរកគ្រប់វិធីសាស្រ្តក្នុងការផ្ទេរចំណេះ ដឹងជំនាញដល់សិស្សានុសិស្សទាំងអស់ដើម្បីឱ្យពួកគេមានជំនាញមួយពិតប្រាកដនិងប្រើប្រាស់បាន។

យើងខ្ញុំទាំងអស់គ្នាសូមអរគុណដល់លោក លោកស្រី និងអ្នកអាណាព្យាបាលសិស្សទាំងអស់ដែល តែងតែមានការសហការក្នុងការជួយដល់ការសិក្សាបុត្រធីតា និងគាំទ្រដល់សាលាយើងខ្ញុំក្នុងការផ្តល់សេវា អប់រំដល់កូនចៅជំនាន់ក្រោយឱ្យកាន់តែមានភាពត្រចះត្រចង់ទ្វេឡើងថែមទៀត។

សូមអរគុណ!