កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅនេះ គណៈកម្មការ និងលោកគ្រូ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង បាននាំសិស្សានុសិស្សទៅចូលរួមពិធីបំបែកឯកទត្តកម្មពិភពលោកដោយការត្បាញសូត្រខ្មែរ (សហព័ន្ធយុវជនកម្ពុជា)ដើម្បីប្រារព្ធទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា នៅទីនោះ។ ដោយសិស្សានុសិស្ស របស់សាលារៀន អន្តរទ្វីប អាមេរិកាំងសម្តែងរឿងខ្លីដែលឆ្លុះបញ្ចាំងទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជានេះដើម្បីឱ្យកុមារដឹងនូវសិទ្ធសេរីភាពរួមមាន សិទ្ធិរស់រាន សិទ្ធិគាំពារ សិទ្ធិអភិវឌ្ឍន៍ និងសិទ្ធិចូលរួម។
Category: ផ្សេងៗ