កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ គណៈគ្រប់គ្រងសាលា និងគណៈគ្រប់គ្រងបណ្ណាល័យ ម៉េងលី ជេ. គួច នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង បានចុះចែកបណ្ណសរសើរដល់សិស្សដែលមានសកម្មភាពយ៉ាងសកម្មក្នុងវិស័យអំណានរបស់បណ្ណាល័យនៅតាមថ្នាក់រៀននីមួយៗ។ ការចែកបណ្ណសរសើរនេះដើម្បើលើកទឹកចិត្តសិស្សឱ្យបន្តការអានសៀវភៅ ការចំណាយពេលអានសៀវភៅ និងប្រកួតប្រជែងសមត្ថមភាពអានហើយខាងគណៈគ្រង់គ្រងទទួលស្គាល់សមិទ្ធផលនៃការសិក្សារបស់សិស្សានុសិស្ស និងបណ្តុះទម្លាប់ឱ្យសិស្សចេះចំណាយពេលទំនេររបស់ខ្លួនចូលអានសៀវភៅនៅក្នុងបណ្ណាល័យផងដែរ។
Category: ផ្សេងៗ