អត្ថបទព័ត៌មានស្តីពីការកម្សាន្ត
ក្រោមប្រធានបទ “តិចនិករៀបចំដំណើរកម្សាន្តដោយសុវត្ថិភាព និងចាយលុយឱ្យអស់តិចបំផុត”
អត្ថបទដកស្រង់ដោយ : ប៊ុត សត្យា

១. ការសម្រេចចិត្តជ្រើសរើសទីកន្លែងកម្សាន្ត រួមទាំងលើពេលវេលា និងថវិការបស់លោកអ្នកផងដែរ ប្រសិនបើអ្នកមានពេលតិច គួរជ្រើសរើសកន្លែងណាដែលចំណាយពេលតិច និងលំហែកាយបានយូរ។
២. មុននឹងចេញដំណើរទៅកាន់ទីជិតឆ្ងាយ ប្រជាជនខ្មែរតែងបន់ស្រន់សុំសេចក្ដីសុខ និងសុវត្ថិភាព។ យ៉ាងណាមិញ លោកអ្នកក៏ត្រូវគិតគូផងដែរ ចំពោះការសែ្វងមធ្យោបាយធ្វើដំណើរប្រកបដោយទំនុកចិត្ត និងមានភាពងាយស្រួល។
៣. ការចំណាយឱ្យអស់តិចបំផុត : ដើម្បីចំណាយការធ្វើដំណើរកម្សាន្តឱ្យអស់តិចបំផុត លោកអ្នកគួរស្វែងរកសេវាធ្វើដំណើរតាមអនឡាញឱ្យបានមុនយ៉ាងហោច២សប្ដាហ៍។ តាមបទពិសោធរបស់ភ្ញៀវបរទេសជាច្រើន ពួកគេចូលចិត្តកក់សេវាធ្វើដំណើរតាមអ៊ីនធើណេត ព្រោះថាពួកគេអាចឆែកមើលពត៌មានផ្សេងៗពាក់ព័ន្ធតម្លៃ ពេលវេលា និងសេវាកម្ម ដែលអាចឱ្យពួកគេត្រៀមខ្លួនធ្វើដំណើរបានដោយទុកចិត្ត និងចំណាយតិច។ ការរៀបចំផែនការទុកមុនបែបនេះ សម្រាប់ដំណើរកម្សាន្តជាក្រុមក្នុងម្នាក់មានថវិកាចំនួន៣០ដុល្លារ ទៅ ៥០ដុល្លារ ក៏អាចចាយវាយដោយរីករាយ និងត្រលប់មកវិញដោយសុវត្ថិភាពផងដែរ។
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ http://business-cambodia.com