កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះ គណៈកម្មការសាលា អ្នកគ្រូ និងបណ្ណារក្ស នៃសាលារៀន អន្តរទី្វប អាមេរិកាំង បាននាំសិស្សានុសិស្សទៅចូលរួមអបអរ ទិវាសៀវភៅកុមារអន្តរជាតិ លើកទី៧ នៅវិទ្យាស្ថានបារាំង ដែលប្រារព្ធទៅ នៅក្នុងបរិវេណនៃវិទ្យាស្ថានភាសាបារាំង។ កម្មវិធីនេះរៀបចំឡើងដើម្បីបណ្តុះគំនិត និងផុសផលឱ្យកុមារកម្ពុជាស្រឡាញ់ក្នុងអានសៀវភៅ ជាក់ស្តែងសិស្សរបស់សាលារៀន អន្តរទី្វប អាមេរិកាំង ទទួលបាននូវភាពសប្បាយរីករាយ និងមានសភាអ៊ូអរនឹងការអានសៀវភៅ ដើម្បីទទួលបាននូវចំណេះដឹងថ្មីៗសម្រាប់អភិវឌ្ឍផ្នែកចំណេះដឹង៕