កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅនេះ គណៈកម្មការសាលា និងលោកគ្រូ អ្នកគ្រូបណ្ណារក្ស នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានប្រគល់បណ្ណសរសើរពីបណ្ណាល័យ ម៉េងលី ជេ. គួច ដល់សិស្សឆ្នើមខាងអំណានដើម្បីបង្កើនការលើកទឹកចិត្តដល់អ្នកអាន ដោយការផ្ដល់សៀវភៅអាន ស្រាវជ្រាវ ទីតាំង និងការខ្ចីសៀវភៅ រួមទាំងបណ្ណសរសើរសម្រាប់សិស្សឆ្នើមផងដែរ។ ជាពិសេសបណ្តុះទម្លាប់ទម្លាប់ឱ្យសិស្សចេះយកពេលទំនេររបស់ខ្លួនទៅអានសៀវភៅក្នុងបណ្ណាល័យក្ដី ឬខ្ចីយកទៅអាននៅផ្ទះក្ដី ដើម្បីពង្រីកបានចំណេះដឹងកាន់តែទូលំទូលាយ និងឈ្លាសវៃក្នុងការដោះស្រាយរាល់បញ្ហាកាន់តែប្រសើរ។