កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅនេះ គណៈកម្មការសាលា នៃសាលារៀន អន្តរទ្វីប អាមេរិកំាង បានសហការជាមួយខាងសាកលវិទ្យាល័យបាងកកដើម្បីធ្វើបទបង្ហាញស្តីពីការសិក្សាថ្នាក់ឧត្តមសិក្សានៅព្រះរាជាណាចក្រថៃ នៅសាលប្រជុំ សូវ ហុងគុយ
អគារ លីម គីមណយ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង។ ក្នុងបទបង្ហាញនេះគឺឱ្យសិស្សានុសិស្សយោលដឹងអំពីលក្ខខណ្ឌបំពេញពាក្យខាងសាកលវិទ្យាល័យបាងកកតម្រូវឱ្យមានឯកសារអ្វីខ្លះ សាកលវិទ្យាល័យនេះក៏មានអាហារូបកណ៍សម្រាប់សិស្សានុសិស្ស មានទំាងកន្លែងស្នាក់នៅ និងមានជំនាញជាច្រើនសម្រាប់ជ្រើសរើស។