កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង បានធ្វើបទបង្ហាញស្តីអំពី ដំណើរទស្សនកិច្ចសិក្សា ទៅកាន់សួនធម្មជាតិ EM ស្ថិតក្នុងសង្កាត់បឹងធំ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញនៅថ្ងៃសៅរ៍ ទី៣០ ខែធ្នូ ឆ្នាំ២០១៧ សម្រាប់សិស្សថ្នាក់ទី៧។ កាលធ្វើបទបង្ហាញដើម្បីឱ្យសិស្សានុសិស្សបានដឹងទីតាំងភូមិសាស្ត្រត្រូវទៅ និងកន្លែងត្រូវជួបជុំគ្នាមុន និងពេលត្រឡប់មកវិញ ត្រៀមសម្ភារត្រូវយកទៅ និងមិនគួរយកទៅ ជាពិសេសសិស្សានុសិស្សបានយល់អត្ថប្រយោជន៍របស់បន្លែធម្មជាតិមានដូចជា ទ្រឹស្តីដាំបន្លែ ការដាំបន្លែ ការប្រមូលផលបន្លែជាដើម។ហើយមានពេលវេលាច្បាស់លាស់ទស្សនកិច្ចសិក្សានៅក្នុងសួនធម្មជាតិ EM បន្ទាប់មកទៀតមានសកម្មភាពដូចជា មានការចែកអំណោយសប្បុរធម៌ មានការឆ្លើយសំណួរ។