កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅនេះ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានរៀបចំធ្វើបទបង្ហាញសី្តអំពី នីតិវិធីដំណោះស្រាយបញ្ហារឿងក្តី និងការរៀបចំកិច្ចសន្យា ទៅដល់បុគ្គលិកគ្រប់ផ្នែក នៅសាខាម៉ៅសេទុង។ វាគ្មិនក្នុងការធ្វើបទបង្ហាញគឺលោក ជឿង យសវុឌ្ឍ មេធាវី ប្រចាំក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។ វាគ្មិនបានបង្ហាញពីគោលបំណង នីតិវិធីដំណោះស្រាយបញ្ហារឿងក្តី និងការរៀបចំកិច្ចសន្យាធ ដើម្បីឱ្យបុគ្គលិកគ្រប់ផ្នែកបានឈ្វេងយល់កាន់តែច្បាស់អំពីការធ្វើលិខិតស្នាមផ្លូវច្បាប់ផ្សេងៗ និងចំណេះដឹងទូទៅពាក់ព័ន្ធនឹងផ្លូវច្បាប់ ជាពិសេសអំពីទំនួលខុសត្រូវរបស់មេធាវី ការប្រឹក្សាយោបល់ផ្នែកច្បាប់ សម្រាប់ការងារ ការតាក់តែងលិខិតឯកជន លិខិតផ្នែកច្បាប់ និងគោលនយោបាយសម្រាប់ក្រុមហ៊ុន។
Category: ផ្សេងៗ