កាលពីថ្ងៃទី០២ ខែ ឧសភា ឆ្នាំ២០២២ កន្លងទៅនេះ អ្នកគ្រូ គុយ សុដាលី ដែលជាគ្រូបង្គោលថ្នាក់ទី២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំ អគារ ងិន ហួយ សាខាម៉ៅសេទុង បានរៀបចំ បំណិនជីវិត ការដាំជីរនាងវងដើម្បីឱ្យសិស្សស្រឡាញ់ និងនាំគ្នារក្សាបរិស្ថនធម្មជាតិ ម៉្យាទៀតសិស្សបានយល់ដឹងពីរុក្ខជាតិដែលងាយដាំតាមផ្ទះ ព្រោះរុក្ខជាតិខ្លះមិនចាំបាច់ត្រូវការប្រើគ្រាប់ដាំ ដោយគ្រាន់តែយកផ្នែកណាមួយនៃរុក្ខជាតិនោះមកដាំក៏​អាច​បាន​ផល​ដែរ ហើយ​មួយ​ទៀត​អ្នកគ្រូចង់​ឱ្យ​សិស្សានុសិស្សបាន​ដឹង​ពី​សារ​ប្រយោជន៏​នៃ​រុក្ខជាតិ​ និង​ឱ្យ​គាត់​បាន​ដឹង​ពី​បរិស្ថាន​ដែល​នៅ​ជុំវិញ​ខ្លួន​ផង​ដែរ។ សិស្សរបស់សាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែសិក្សាទ្រឹស្តី ផ្សាភ្ជាប់ជាមួយការអនុវត្តជាក់ស្តែងទើបសិស្សទទួលបានចំណេះដឹង​គ្រប់​គ្រាន់​នឹងចង​ចាំ​មេរៀនបាន​ល្អ​។