កាលពីថ្ងៃទី២0 ខែមករា ឆ្នាំ២០២២ កន្លងទៅនេះ លោកគ្រូ ធួក ចាន់ភារិត ដែលជាគ្រូបន្ទុកថ្នាក់ទី៥ បានដឹកនាំសិស្សានុសិស្សថ្នាក់ទី៥ វេនព្រឹក និងវេនរសៀលការដាំពោតបារាំង នៅក្នុងបរិវេណអគារ ងិន ហួយ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង។
លោកគ្រូ បង្ហាញពីឈ្មោះបន្លែដែលត្រូវដាំ សម្ភារ ដី របៀបបណ្តុះគ្រាប់បន្លែ និងការស្រោចទឹកទៅតាមដំណាក់កាល។ បន្ទាប់មកទៀត សិស្សានុសិស្សបានចូលរួមដាំគ្រាប់បន្លែទាំងអស់គ្នាដោយភាពសប្បាយរីករាយ ។ លោកគ្រូ ក៏បានចែករំលែកនូវវិធីសាស្រ្តដើម្បីថែទាំបន្លែឱ្យដុះលូតលាស់បានល្អ។ បន្ទាប់ពីបានបណ្តុះគ្រាប់បន្លែរួចហើយ សិស្សានុសិស្សមានសេចក្តីត្រេកអរ និងទន្ទឹងរង់ចាំមើល ការលូតលាស់របស់បន្លែដែលពួកគេបានដាំ។