កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅនេះ អ្នកគ្រូ និងលោកគ្រូ ដែលជាគ្រូបន្ទុកថ្នាក់ បានដឹកនាំសិស្សានុសិស្សថ្នាក់ វេនព្រឹក និងវេនរសៀល រៀនដាំកូនរុក្ខជាតិ នៅក្នុងបរិវេណអគារ ងិន ហួយ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង (ការិយាល័យកណ្តាល)។ អ្នកគ្រូបានបង្ហាញពីឈ្មោះរុក្ខជាតិដែលត្រូវដាំ សម្ភារ ដី របៀបបណ្តុះកូនរុក្ខជាតិ និងការស្រោចទឹកទៅតាមដំណាក់កាល។ បន្ទាប់មកទៀត ប្អូនៗសិស្សានុសិស្សបានចូលរួមដាំកូនរុក្ខជាតិទាំងអស់គ្នាដោយភាពសប្បាយរីករាយ។ អ្នកគ្រូក៏បានចែករំលែកនូវវិធីសាស្រ្តដើម្បីថែទាំកូនរុក្ខជាតិឱ្យដុះលូតលាស់បានល្អ។ បន្ទាប់ពីបានដាំរុក្ខជាតិរួចហើយ សិស្សានុសិស្សមាន សេចក្តីត្រេកអរ និងទន្ទឹងរង់ចាំមើលការលូតលាស់របស់រុក្ខជាតិដែលពួកគេបានដាំ។ ហើយជាលទ្ធផល សិស្សានុសិស្សទាំងអស់បានយល់ដឹងពីរបៀបបណ្តុះកូនរុក្ខជាតិ ការស្រោចទឹកទៅតាមដំណាក់កាល និងវិធីសាស្រ្តថែទាំកូនរុក្ខជាតិឱ្យដុះលូតលាស់បានល្អ ព្រមទាំងទទួលបានភាពសប្បាយរីករាយនៅក្នុងកម្មវិធីនេះផងដែរ។
Category: បំណិនជីវិត