កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះ អ្នកគ្រូ ហ៊ាង បុប្ផារិទ្ធ នៃ​​សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុងបានដឹកនាំសិស្សថ្នាក់ទី៦ ដើម្បីសិក្សាពីបំណិនជីវិតស្តីពី ដាំស្ពៃក្តោប។ កម្មវិធីនេះពិត​ជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​សិស្ស​ក្នុង​ជីវិត​សិក្សា​ ព្រោះដើម្បី​ធ្វើ​ឱ្យ​សិស្ស​ងាក​មក​ចាប់​អារម្មណ៍​នឹង​ការ​ស្រឡាញ់​បរិស្ថាន​ធម្មជាតិ ការ​ដាំ​បន្លែ​ដែល​គ្មាន​ជាតិ​គីមី​ និង​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ដាំ។ សាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែយកចិត្តទុកដាក់លើការ​សិក្សា​ត្រូវ​តែ​ផ្សារភ្ជាប់​​នឹង​ការ​ធ្វើ​ផ្ទាល់​ដៃ​ដោយ​ឱ្យ​សិស្ស​មក​អនុវត្ត​ជាក់​ស្តែង។ ជាង​នេះ​ទៅ​ទៀត​ សិស្ស​បាន​សិក្សា​ឈ្វេង​យល់​ពី​ការ​ដាំ​បន្លែ​ដែល​គ្មាន​ជាតិ​គីមី​ឱ្យ​បាន​ច្រើន ដើម្បី​សន្សំ​សំចៃ​ថវិកា និង​បាន​រួម​ចំណែក​កាត់​បន្ថយ​ជាតិ​ពុល​ក្នុង​បរិស្ថាន​បាន​មួយ​ផ្នែក។ សិស្សានុសិស្សបន្ទាប់​ពី​ទទួល​បាន​ចំណេះដឹង​ថ្មីៗ​ស្តីពី​ការ​ដាំ​រុក្ខជាតិ​ពីអ្នក​គ្រូ​រួច សិស្សទាំងអស់​មាន​អារម្មណ៍​សប្បាយ​រីក​រាយ និង​មិន​មាន​ភាព​ស្មុគ​ស្មាញ​ ៕