កាលពីថ្ងៃទី២៦ និងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ កន្លងទៅនេះ អ្នកគ្រូ កង ចិត្រា និងអ្នកគ្រូ ខាំ ច័ន្ទពិដោរ បានដឹកនាំសិស្សានុសិស្សថ្នាក់ទី៤ និងថ្នាក់ទី៣រៀនធ្វើបង្អែមផ្លែឈើ និងនំប៉័ងគៀបដំណាប់គ្រប់មុខនៅអគារ ងិន ហួយ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង។អ្នកគ្រូ កង ចិត្រា និងអ្នកគ្រូ ខាំ ច័ន្ទពិដោរ បានបង្ហាញពីឈ្មោះបង្អែមផ្លែឈើ និងនំប៉័ងគៀបដំណាប់គ្រប់មុខត្រូវធ្វើ សម្ភារសម្រាប់ធ្វើ គ្រឿងទេសផ្សេងៗ និងរបៀបធ្វើ និងរៀបចំទៅតាមដំណាក់កាល និងបង្ហាញឈ្មោះផ្លែឈើត្រូវធ្វើបង្អែមផ្លែឈើ។ បន្ទាប់មកទៀត សិស្សានុសិស្សបានចូលរួមធ្វើបង្អែមផ្លែឈើ និងនំប៉័ងគៀបដំណាប់គ្រប់មុខឱ្យមានសោភ័ណភាព ហើយសិស្សានុសិស្សក៏បានភ្លក្សរសជាតិបង្អែម និងនំប៉័ងប្រកបដោយភាពសប្បាយរីករាយផងដែរ។ អ្នកគ្រូបានចែករំលែកនូវវិធីសាស្រ្តក្នុងការធ្វើបង្អែមផ្លែឈើ និងនំប៉័ងគៀបដំណាប់គ្រប់មុខមានលក្ខណៈស្អាតល្អ និងមានរសជាតិឆ្ងាញ់ពិសាទៅតាមចំណង់ចំណូលចិត្តរបស់សិស្សានុសិស្ស និងក្រុមគ្រួសារ។បន្ទាប់ពីបង្អែមផ្លែឈើ និងនំប៉័ងគៀបដំណាប់គ្រប់មុខរួចរាល់ហើយ អ្នកគ្រូបានបង្ហាញពីរបៀបរៀបចំបង្អែម និងនំប៉័ងដាក់ចានឱ្យបានត្រឹមត្រូវ មានបរិមាណសមរម្យ និងមានសោភ័ណភាព ព្រមទាំងញុំាបង្អែម និងនំប៉័ងដែលបានធ្វើនោះទាំងអស់គ្នាដោយភាពស្និទ្ធស្នាលជាភាតរភាពក្រៃលែង។
Category: បំណិនជីវិត