កម្មវិធីបំណិនជីវិត សាច់អាំង (ចម្រុះ) សម្រាប់សិស្សានុសិស្សថ្នាក់ទី៦ បង្រៀនដោយលោកគ្រូ ញូង ណាត នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង(ការិយាល័យកណ្តាល) ត្រូវបានធ្វើឡើងកាលពីថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នាំ២០២២។ សាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែយកចិត្តទុកដាក់លើសិស្សានុសិស្សមិនត្រឹមតែចំណេះដឹងលើគ្រប់មុខវិជ្ជាទេ តែថែមទាំងរបៀបនៃការរស់នៅក្នុងសង្គមគ្រួសារផងដែរ។ ចំពោះបំណិនជីវិត នៃសាច់អាំង(ចម្រុះ) នេះ វាគឺជាផ្នែកមួយនៃការរៀនរស់ក្នុងសង្គមគ្រួសាររបស់សិស្សានុសិស្សថ្នាក់ទី៦ ហើយប្រាកដណាស់ពួកគេប្រាកដជាយល់ដឹង និងអាចបកស្រាយពីបៀប សាច់អាំង (ចម្រុះ)បាន។ ជាងនេះទៅទៀត មេរៀនខាងលើគឺជាកត្តាដ៏សំខាន់ដែលបណ្តុះសិស្សានុសិស្សតូចៗឱ្យចេះឈ្វេងយល់ និងរៀនរស់ដោយខ្លួនឯងតាមរយៈការសង្កេត ការចំណាំ និងការអនុវត្តផ្ទាល់តែម្តង។
Category: បំណិនជីវិត