កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅនេះ អ្នកគ្រូ មាន សុខនី គ្រូបង្រៀនភាសាខ្មែរ បានដឹកនាំសិស្សានុសិស្សថ្នាក់ទី១០ ទាំងវេនព្រឹក និងរសៀល រៀនចម្អិនស្ងោរជ្រក់មឹក បាយឆាគ្រឿងសមុទ្រ និងបង្គាបំពង នៅបន្ទប់៩០២ អគារ លីម គីមណយ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង (ការិយាល័យកណ្តាល)។ អ្នកគ្រូ មាន សុខនី បានបង្ហាញពីឈ្មោះអាហារដែលត្រូវធ្វើ សម្ភារសម្រាប់ចម្អិន គ្រឿងផ្សំ និងរបៀបចម្អិនទៅតាមដំណាក់កាលនៅក្នុងកម្មវិធីបំណិនជីវិតស្ងោរជ្រក់មឹក បាយឆាគ្រឿងសមុទ្រ និងបង្គាបំពង។ ក្រោយពីបានស្តាប់អ្នកគ្រូចប់សព្វគ្រប់ សិស្សានុសិស្សបានចូលរួមចម្អិនអាហារ និងភ្លក្សរសជាតិអាហារដ៏ឈ្ងុយឆ្ងាញ់ក្នុងបរិយាកាសសប្បាយរីករាយ។ អ្នកគ្រូបានចែករំលែកនូវវិធីសាស្រ្តដើម្បីធ្វើឱ្យអាហារមានរសជាតិឆ្ងាញ់ពិសាទៅតាមចំណង់ចំណូលចិត្ត ហើយសិស្សានុសិស្សមានភាពសប្បាយរីករាយ ដោយបានចូលរួមធ្វើស្ងោរជ្រក់មឹក បាយឆាគ្រឿងសមុទ្រ និងបង្គាបំពងទាំងអស់គ្នាក្នុងបរិយាកាសសប្បាយរីករាយ ហើយបន្ទាប់ពីអាហារត្រូវបានចម្អិនរួចរាល់ហើយ អ្នកគ្រូបានបង្ហាញពីរបៀបដួស និងរៀបចំអាហារដាក់ចានឱ្យបានត្រឹមត្រូវ ព្រមទាំងបានញុំាអាហារដែលបានចម្អិនទាំងអស់គ្នាដោយភាពស្និទ្ធស្នាលជាភាតរភាពក្រៃលែង។
Category: បំណិនជីវិត