សាលារៀន អន្តរទ្វីប អាមេរិកាំងមានកម្មវិធីបំណិតជីវិតសំបូរបែប ហើយកម្មវិធីនេះមានចាប់ពីថ្នាក់ក្រោមមត្តេយ្យដល់ថ្នាក់ទី១២។ ជាក់ស្តែងកាលពីថ្ងៃ២១ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅនេះ អ្នកគ្រូនៅអគារ ងិន ហួយ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង បានរៀបចំបំណិនជីវិតស្តីអំពី ស្ងោរពងទា សម្រាប់សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យ និងមត្តេយ្យសិក្សា ដើម្បីស្វែងយល់ពីរបៀបស្ងោរពងទា និងបង្ហាញសម្ភារ គ្រឿងទេស ឱ្យកុមារស្គាល់ដែលមាននៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ ហើយជាពិសេសបំណិនជីវិតនេះជួយឱ្យកុមារមានការផ្លាស់ទង្វើអវិជ្ជមានមួយចំនួនរបស់កុមារឱ្យប្រសើរទៀតផង។
Category: បំណិនជីវិត