សាលារៀន អន្តរទ្វីប អាមេរិកាំងមានកម្មវិធីបំណិតជីវិតសំបូរបែប ហើយកម្មវិធីនេះមានចាប់ពីថ្នាក់ក្រោមមត្តេយ្យដល់ថ្នាក់ទី១២។ ជាក់ស្តែងកាលពីថ្ងៃ១៣ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅនេះ អ្នកគ្រូនៅអគារ ងិន ហួយ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង បានរៀបចំបំណិនជីវិតស្តីអំពី ឡុកឡាក់សាច់គោសម្រាប់សិស្សានុសិស្សថ្នាក់បឋមសិក្សា ដើម្បីស្វែងយល់ពីរបៀបធ្វើឡុកឡាក់សាច់គោនិងបង្ហាញសម្ភារ គ្រឿងទេស ឱ្យសិស្សស្គាល់ដែលមាននៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ ។
Category: បំណិនជីវិត